សេដ្ឋកិច្ច
កម្ពុជា-ចិនដាក់ឱ្យប្រើប្រាស់ផ្លូវដឹកជញ្ជូនថ្មី កាត់បន្ថយការចំណាយ និងពន្លឿនពេលវេលា ៥០%
កំពង់ផែខេត្តកោះកុង និងកំពង់ផែ Fangchenggang របស់ប្រទេសចិន បានដាក់ឱ្យដំណើរការខ្សែសង្វាក់ត្រជាក់ និងទំនិញទូទៅ ដើម្បីសម្រួលការរក្សាគុណភាពទំនិញ និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះថា ទូត្រជាក់មានគោលដៅរក្សាទុកកសិផលមួយចំនួន ដែលត្រូវការសីតុណ្ហភាពថេរ គឺរក្សាគុណភាពដើមពេលដែលទៅដល់ទីផ្សារ។
លោក ឡោ វិចិត្រថ្លែងថា៖ «ឧទាហរណ៍ថា Strawberry វាងាយខូច បើសិនជាយើងអត់មានទូត្រជាក់ យើងប្រើទូធម្មតា ទម្រាំតែវាដឹកទៅដល់ប្រទេសចិន វាខូចគុណភាព និងបាត់គុណភាពដើម»។
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ផ្លូវខ្សែសង្វាក់ត្រជាក់ និងទំនិញទូទៅពីកំពង់ផែ Fangchenggang ប្រទេសចិនទៅកាន់កំពង់ផែកោះកុង ប្រទេសកម្ពុជា ខ្សែដំណើរមានរយៈពេល ៧ ថ្ងៃ អាចកាត់បន្ថយពេលវេលាដឹកជញ្ជូនបានជាង ៥០% និងថ្លៃដឹកជញ្ជូនជាង 20%។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។ «ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង»។
លោករដ្ឋមន្ត្រីលើកឡើងថា៖ «អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក»៕

អត្ថបទ៖ ឡេង ដេត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង