ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការមកសល់ត្រឹម ៣០ថ្ងៃវិញ
ប្រទេសថៃ កំពុងពិចារណាកាត់បន្ថយរយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរពី ៦០ថ្ងៃមកត្រឹម ៣០ថ្ងៃវិញ ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មខុសច្បាប់ និងពង្រឹងសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥។

គម្រោងដែលលើកឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong ធ្វើឡើងដើម្បីឆ្លើយតបនឹងក្តីបារម្ភអំពីឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងនឹងរយៈពេលដ៏យូរពេកនៃការលើកលែងទិដ្ឋាការ។
កាលពីខែកក្កដាឆ្នាំ២០២៤ ថៃបានបង្កើនការលើកលែងទិដ្ឋាការពី ៣០ថ្ងៃ ទៅ ៦០ថ្ងៃសម្រាប់ទេសចរមកពីប្រទេសចំនួន៩៣ ក្នុងនោះមានទាំងចិនផងដែរ ដើម្បីបង្កើនវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុកាលពីថ្មីៗនេះ ដូចជា ការចាប់ជំរិតតារាសម្តែងចិន Wang Xing បានធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្រុមឧស្សាហកម្មទេសចរណ៍ថៃមួយចំនួន ស្នើឲ្យកាត់បន្ថយការស្នាក់នៅដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនពី ៦០ថ្ងៃមកនៅត្រឹម ១៥ថ្ងៃ ដោយបង្ហាញថា ជាធម្មតាភ្ញៀវទេសចរចិនចំណាយពេលប្រហែល ៧ទៅ៨ថ្ងៃប៉ុណ្ណោះ នោះការកាត់បន្ថយនេះនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍ឡើយ។
វិស័យទេសចរណ៍នៅតែជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចដែលកំពុងខ្វះខាតរបស់ថៃ។ រដ្ឋាភិបាលកំពុងកំណត់គោលដៅបង្កើនចំនួនភ្ញៀវទេសចរបរទេសឲ្យដល់ ៤០លាននាក់ ក្នុងឆ្នាំ២០២៥ ដែលនឹងបំបែកកំណត់ត្រាឆ្នាំ២០១៩។ គិតត្រឹមចន្លោះពីខែមករាដល់ថ្ងៃទី៩ខែមីនា ថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៧,៦៦លាននាក់ កើនឡើង ៤,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖ ឈាង

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង