Connect with us

នយោបាយ

មេដឹកនាំគណបក្សកាន់អំណាច និងសម្ព័ន្ធគណបក្ស២៧នឹងជួបពិសាអាហារសាមគ្គីនៅសប្ដាហ៍ក្រោយ

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានឱ្យដឹងថាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជួបពិសាអាហារសាមគ្គីថ្ងៃត្រង់ជាមួយសម្ព័ន្ធគណបក្សនយោបាយទាំង២៧ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជា ធីរិទ្ធ ជំនួបនេះគឺដើម្បីបង្កើននូវភាពស្និតស្នាលរវាងគណបក្សសម្ព័ន្ធទាំង២៨ដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគ្នាកាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ។ ហើយក្រោយពេលដែលជួបពិសាអាហាសាមគ្គីថ្ងៃត្រង់នោះនឹងមានសន្ធីសិទសារព័ត៌មានមួយផងដែរ។

លោកបញ្ជាក់ថា៖ «កន្លងមកគឺតែងតែមានគម្រោងជួបគ្នាមួយឆ្នាំម្ដងដើម្បីបង្កើតភាពស្និតស្នាលជាមួយគ្នា ហើយនៅក្នុងពិធីនោះក៏អាចមានការលើកឡើងពីវឌ្ឍនភាពនូវកិច្ចព្រមព្រៀងទាំង៨ចំណុចដែលគណបក្សទាំង២៨បានចុះកិច្ចព្រមព្រៀងជាមួយគ្នាតាំងពីមានជាមួយគ្នាដល់បច្ចុប្បន្នមានវឌ្ឍនភាពអ្វីបន្ថែមទៀត ហើយនឹងស្ថានភាពនយោបាយអ្វីជាដើមដែលអាចជជែកគ្នានៅពេលខាងមុខ»។

គួរឱ្យដឹងផងដែរថាគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងចងសម្ព័ន្ធនោះ៨ចំណុចអំពីការពង្រឹងកិច្ចសហប្រតិតបត្តិការល្អ គោរពការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងរាជានិយម ចូលរួមសហការទប់ស្កាត់ និងកំចាត់ចោលនយោបាយជ្រុលនិយមជាដើម៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម