Connect with us

កីឡា

ជាប់ឈ្មោះជាស្តេចល្បឿន នេះជាអាថ៌កំបាំងនៅពីក្រោយ​ល្បឿន​របស់ Mbappe

បានផុស

នៅ

Kylian Mbappe ត្រូវបានគេចាត់ទុក​ជាកីឡាករ ដែលមានល្បឿនលឿនបំផុតម្នាក់នាពេលបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ កំពុងស្ថិតនៅក្នុងបេក្ខភាព ជាកីឡាករដ៏ឆ្នើមបំផុតនៅក្នុងពិភពលោក។ ចុះបើក្រឡេកទៅមើលអំពីប្រវត្តិ និងសាវតារបស់គេវិញ ថាតើគេមានប្រវត្តិបែបណា ហើយមានអាថ៌កំបាំងអ្វីខ្លះ ទើបគេក្លាយជាកីឡាកររត់លឿនបែបនេះ។

Kylian Mbappe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាបាល់ទាត់វ័យ ២៥ ឆ្នាំរូបនេះ ដែល​មានឈ្មោះពេញ Kylian Mbappe Lottin បានកើតនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៩៨ ក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង ​ដោយ​មានឪពុកជាជនជាតិ កាមេរូន និងម្តាយជាជនជាតិ អាល់ហ្ស៊េរី។

Mbappe គឺជាមនុស្សម្នាក់ ដែលមានទេពកោសល្យជាមួយបាល់ទាត់ និងសមត្ថភាពរត់លឿនតាំងពីក្មេង។ រូបគេបានចូលហ្វឹកហាត់បាល់ទាត់ដំបូងនៅឆ្នាំ ២០០៤ ដែលពេលនោះមានអាយុ ៦ ឆ្នាំ។ ក្នុងថ្ងៃដំបូង​ដែល​ Mbappe បានចូលហ្វឹកហាត់ ទទួលបាន​ការ​សរសើរភ្លាមពីគ្រូបង្វឹកលោក Antonio Riccardi។ លោក Riccardi បានមានប្រសាសន៍​ពីកុមារា Mbappe ថា ៖«ពេលដំបូង ខ្ញុំបានបង្វឹកគាត់ គឺគាត់មាន​អាយុ​ ៦ ឆ្នាំ។… Kylian បានធ្វើរឿងជាច្រើនលើសពីក្មេងៗដទៃ។ ការញាក់បាល់របស់គាត់ គឺពិតជាអស្ចារ្យ ហើយគាត់គឺមានល្បឿនលឿនជាងនរណាទាំងអស់។ គាត់គឺជាកីឡាករល្អបំផុត ដែលខ្ញុំមិនធ្លាប់ឃើញក្នុងអាជីពជាគ្រូបង្វឹករយៈពេល ១៥ ឆ្នាំកន្លងមក»។

បើនិយាយអំពីល្បឿន សូម្បី Neymar ក៏ធ្លាប់សរសើរ Mbappe ថាជាកីឡាករ មានល្បឿនលឿនជាងគេបំផុតផងដែរ។ ហើយបើនិយាយអំពីស្ថិតិជាក់ស្តែងវិញ អតីតខ្សែប្រយុទ្ធ Paris Saint-Germain រូបនេះ ធ្លាប់ធ្វើបានល្បឿន ៣៨ គីឡូម៉ែត្រក្នុង ១ ម៉ោង ដែលស្ថិតិនេះ គឺលឿនជាងកីឡាករបាល់ទាត់ណាៗទាំងអស់។

Kylian Mbappe

ទាំងនេះគឺជាសមត្ថភាពមួយ ដែលរូបគេទទួលបានតាំងពីកំណើត ប៉ុន្តែក្រៅអំពីទេពកោសល្យ ខ្សែប្រយុទ្ធម្ចាស់ពាន World Cup ២០១៨ រូបនេះ ក៏មានកត្តាផ្សេងៗទៀតបូកផ្សំផងដែរ ទើបអាចឱ្យរូបគេរក្សាបាននូវល្បឿនដ៏អស្ចារ្យបែបនេះមកដល់សព្វថ្ងៃ។ ដូច្នេះ​នៅ​ពេល​ចោទជាសំណួរ ថាតើរូបគេមានកត្តាអ្វីខ្លះ ទើបអាចរត់លឿនបែបនេះ?

ដកស្រង់ចេញពីសារព័ត៌មាន GOAL បានឱ្យដឹងថា​ មានកត្តា ២ ដែលបានជះឥទ្ធិពលលើល្បឿនដ៏លឿនរបស់ Mbappe។

ទី១. កត្តាហ្វឹកហាត់៖ Mbappe មានទម្លាប់ហ្វឹកហាត់ត្រឹមត្រូវជាប្រចាំ ដែលរៀបចំឡើងដោយគ្រូបង្វឹកជំនាញរបស់គាត់។ គ្រូបង្វឹករបស់គាត់បានរៀបចំជាកាលវិភាគ និង​លំហាត់នីមួយៗស្របទៅតាមដំណាក់កាលស្តង់ដាក្នុងការពង្រឹងកាយសម្បទា។ រៀងរាល់ថ្ងៃ Mbappe ត្រូវហ្វឹកហាត់ដោយខ្លួនឯង តាមរយៈការជិះកង់ ឬរត់ ដើម្បីរក្សាឱ្យមានលំនឹងរៀងកាយខ្ពស់។ ហើយបន្ទាប់មក គាត់ត្រូវហាត់លេងបាល់ទាត់ធម្មតា និងត្រូវបន្ថែមចំណុចមួយចំនួនទៀតដូចជាហ្វឹកហាត់ចលនារហ័សរហួន និងល្បឿន។ ក្រោយមកទៀត គាត់ត្រូវហ្វឹកហាត់រៀងកាយ ដោយពង្រឹងលើមុខងាសួត និងសរសៃពួរ ដើម្បីឱ្យមានភាពរស់រវើក។

ទី២. កត្តារបបអាហារ៖ បញ្ហាល្បឿន ក៏ពាក់ព័ន្ធនឹងទម្ងន់ផងដែរ ដូច្នេះដើម្បីរក្សាទម្ងន់ឱ្យត្រូវតាមស្តង់ដា គឺត្រូវតែប្រុងប្រយ័ត្នខ្ពស់លើរបបអាហារ។ Mbappe បានជ្រើសរើសការថែរក្សាសុខភាព និងរបបអាហារតាម Cristiano Ronaldo ដែលជានិមិត្តរូបរបស់ខ្លួន។ ក្នុងមួយថ្ងៃ Mbappe គឺត្រូវញ៉ាំអាហារសុខភាពចំនួន ៦ ដង។ អាហារទី ១ រូបគេបានញ៉ាំស៊ុតឆ្អិនជាមួយផ្លែបឺរ ឬអាល់ម៉ុន និងបបរ។ អាហារទី ២ គេញ៉ាំអាហារ ដែលមានប្រូតេអ៉ីនខ្ពស់។ អាហារទី ៣ គេញ៉ាំត្រី​ធូណា ឬសាច់មាន់ជាមួយសាលាដ។ អាហារទី ៤ គេញាំ​ផ្លែ​ឈើ​ស្រស់ ឬ​ស្ងួត។ អាហារទី ៥ គេញ៉ាំសាច់មាន់ ឬត្រី ជាមួយ​បាយ​ជា​ប្រភេទ​អង្ករសម្រូប និងបន្លែ ព្រម​ទាំង​អាហារទី ៦ គឺគេញ៉ាំទឹកផ្លែឈើក្រឡុក ដែលមានជាតិប្រូតេអ៉ីនខ្ពស់៕

យ៉ាងណា គឺនៅសល់កត្តាមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងល្បឿនរបស់ Mbappe ប៉ុន្តែយើងសូមលើកយើងតែកត្តា ២ នេះប៉ុណ្ណោះ ដោយសារវាជាកត្តាសំខាន់ជាងគេ ក្នុងចំណោមកត្តាទាំងអស់នោះ។

Kylian Mbappe

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម