សេដ្ឋកិច្ច
ការលក់រាយមានកំណើនតិចតួចនៅថ្ងៃធម្មតា ប៉ុន្តែសម្បូរភ្ញៀវចុងសប្ដាហ៍
បណ្តាអាជីវករដែលជាអ្នកលក់សម្លៀកបំពាក់ និងអ្នកលក់សម្ភារៈប្រើប្រាស់ទូទៅ ស្ថិតនៅក្នុងផ្សារអូរឫស្សី រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ស្ថានភាពការលក់ដូររបស់ពួកគាត់រយៈពេលចុងក្រោយនេះ សម្រាប់ថ្ងៃធម្មតាហាក់ពុំសូវមានកំណើនគួរឱ្យកត់សម្គាល់ឡើយ តែសម្បូរភ្ញៀវនៅថ្ងៃចុងសប្ដាហ៍វិញ។

លោក សរ សុខខេង អាយុ៥៤ឆ្នាំ ជាអាជីវករលក់ទៀនធូប និងសម្ភារទូទៅ ក្នុងផ្សារអូរឫស្សី បានប្រាប់ កម្ពុជាថ្មី ថា ការប្រកបរបរលក់ដូរនៅតូបរបស់លោក រយៈពេលចុងក្រោយនេះ ស្ថានភាពទូទៅរៀងស្ងាត់ភ្ងៀវបន្ដិច សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ តែសម្បូរភ្ងៀវដើរទិញទំនិញ នៅថ្ងៃចុងសប្ដាហ៍។

លោកបន្ដថា ស្របពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងដូចដែរបានដឹងគ្រប់គ្នាហើយនោះ សម្រាប់លោកផ្ទាល់ ឬអាជីវករដទៃទៀត សុទ្ធសឹងតែជួបបញ្ហាប្រឈមដូចៗគ្នា នេះក៏ព្រោះតែការលក់ដូរមិនសូវដាច់ ខណៈអតិថិជនភាគច្រើននាំគ្នាដើរផ្សារបានតែថ្ងៃសៅរ៍ និងអាទិត្យ។
លោកសុខខេង បានឱ្យដឹងទៀតថា៖« មូលហេតុដែលបច្ចុប្បន្ននេះ តាមផ្សារនានា មិនសូវសម្បូរភ្ញៀវ ឬអតិថិជន មិនមែនមកពីបញ្ហាសេដ្ឋកិច្ចតែមួយមុខទេ តែវាមកពីការប្រែប្រួលផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលមានកំណើននៃការលក់ទំនិញ និងសម្ភារៈទូទៅ ក៏មានច្រើនតាមរយៈអនឡាញជាដើម។ កត្តាទាំងនេះហើយ ដែលអាជីវកររូបនេះ ហ៊ានអះអាងថា តាមផ្សារមិនសូវសម្បូរភ្ញៀវដើរទិញទំនិញច្រើនដូចកាលពីពេលកន្លងទៅ»។

មិនខុសគ្នាពីអាជីវករខាងលើ អ្នកស្រី ដាលីន អ្នកលក់សម្ភារៈប្រើប្រាស់ទូទៅ ក្នុងផ្សារអូរឫស្សី ក៏បានប្រាប់ឱ្យដឹងដូចគ្នាដែរថា នៅតូបរបស់អ្នកស្រី ជាទូទៅថ្ងៃធម្មតារៀងស្ងាត់អតិថិជនបន្ដិចដែរ តែមានម៉ូយចាស់ៗដែលស្គាល់ក៏បានមកទិញអីវ៉ាន់របស់អ្នកស្រីបានមួយចំនួន ផងដែរ។

អ្នកស្រី បន្តថា សម្រាប់ថ្ងៃចុងសប្ដាហ៍វិញ អ្នកស្រី សង្កេតឃើញថា សម្បូរទាំងអតិថិជនចាស់ និងអតិថិជនថ្មី ដើរផ្សារតាំងពីព្រឹករហូតដល់ល្ងាច ចំណែកការលក់ដូររបស់អ្នកស្រី និងអាជីវករដទៃ ក៏មានភាពល្អប្រសើរ ផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឫស្សី ក៏បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៨ ខែមីនា នេះដែរថា សកម្មភាពលក់ដូររបស់អាជីវករផ្សារទាំងមូល សម្រាប់ពេលបច្ចុប្បន្ននេះ ថ្ងៃធម្មតាដូចជាថ្ងៃចន្ទ ដល់សុក្រ កន្លែងខ្លះក៏លក់ដាច់ ចំណែកកន្លែងខ្លះទៀតក៏រៀងស្ងាត់ ពោលគឺដាច់ទៅដោយមុខទំនិញរបស់អាជីវករនីមួយៗ។
ដោយឡែក ថ្ងៃចុងសប្ដាហ៍ លោកក៏សង្កេតឃើញថា សម្បូរភ្ញៀវ និងអតិថិជន ដើរផ្សារទិញទំនិញ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត យ៉ាងច្រើនកុះករ ផងដែរ។

លោក ស៊ាងអាង បានបញ្ជាក់ទៀតថា៖ «ប្រសិនបើយើងធ្វើការប្រៀបធៀបទៅកាលពីមុនការផ្ទុះនូវជំងឺកូវីដ-១៩ ស្ថានភាពការលក់ដូររបស់អាជីវករទូទៅក្នុងផ្សារអូរឫស្សី ឃើញថាមានភាពល្អប្រសើរខ្លាំង ផ្ទុយទៅវិញ ចូលមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់ដូរបស់អាជីវកទូទៅមានភាពល្អប្រសើរបានតែថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន ចំណែកថ្ងៃធម្មតាគឺរៀងស្ងាត់ភ្ងៀវបន្ដិចហើយ»៕


អត្ថបទ ៖ សួស សិត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង