Connect with us

ព័ត៌មានជាតិ

រដ្ឋនឹងបង្កើតច្រកចេញចូលតែមួយ​នៅសួនកសិ-ឧស្សាហ​កម្ម​នៃខេត្តព្រះសីហនុ​ឆាប់ៗនេះ

បានផុស

នៅ

​រដ្ឋភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបង្កើត និង ដំណើរការការិយាល័យ «ច្រកចេញចូលតែមួយ» ​នៅក្នុងសួនកសិ-ឧស្សាហកម្មជាមួយទុនវិនិយោគ ១០០ លានដុល្លាររបស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC​ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុដើម្បីជួយសម្រួលដល់ការធ្វើធុរកិច្ចនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនៃការបង្កើតច្រកចេញចូលតែមួយនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំនេះមួយកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅនេះ ដែលកិច្ចប្រជុំនោះដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ​។

កាលពីខែ កក្កដា ឆ្នាំ ២០២៤, រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ និង អនុញ្ញាតឱ្យបង្កើតការិយាល័យ ​ច្រកចេញចូលតែមួយ​ ដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង ផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ចសម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និង ការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិតអនុញ្ញាតនាំចេញ/នាំចូល, និង ការលើកដាក់ទំនិញនៅកំពង់ផែ ។

«សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និង ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និង មានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម»។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច។

គម្រោងសួនកសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោមវិសាលភាពនៃ ​កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤​ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

ជាមួយគ្នានេះដែរ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និង/ឬ គំរូមួយ សម្រាប់រៀនសូត្រ និង ដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

រដ្ឋនឹងបង្កើតច្រកចេញចូលតែមួយ​នៅសួនកសិ-ឧស្សាហ​កម្ម​នៃខេត្តព្រះសីហនុ​ឆាប់ៗនេះ

កីឡា៤ នាទីutes មុន

Liverpool នឹងលក់ខ្សែប្រយុទ្ធឆ្នើម​ ២នាក់ចេញ នៅរដូវក្តៅខាងមុខ

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះណែនាំម្ចាស់ស្រះចិញ្ចឹមត្រី និងទីតាំងអាជីវកម្មមាន់បោច ដើម្បីរក្សាបរិស្ថានអនាម័យឲ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​​អ៊ុយក្រែន​​​​​ធ្វើតេស្ត​ជោគជ័យ​លើ​ដ្រូនថ្មី​អាច​បញ្ជា​ហោះបាន​៣០០០​គីឡូម៉ែត្រ​ចូលដី​រុស្ស៊ី​

BYD
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

BYD ​បង្ហាញ​ពីប្រព័ន្ធសាកថ្ម EV រហ័ស ឱ្យពេញត្រឹមរយៈពេល ៥ នាទី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម