Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់​ពង្រាយ​នាវា​មុជទឹក នៅជិត​ព្រំដែន​ណាតូ

បានផុស

នៅ

សារព័ត៌មាន Bulgarian Military បាន​ចុះ​ផ្សាយ​ថា ថ្មីៗនេះ នាវាមុជទឹក Yasen-M class “Arkhangelsk” របស់​រុស្ស៊ី បានឈរជើងនៅមូលដ្ឋាន Zapadnaya Litsa នៅលើឧបទ្វីប Kola​ ចម្ងាយប្រហែល ៦០​គីឡូម៉ែត្រពីប្រទេសន័រវេស ដែលជាសមាជិក​អង្គការ​ណាតូ។

(រូបថត៖ EurAsian Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាមុជទឹកប្រភេទ Yasen-M ត្រូវបានបំពាក់ដោយសព្វាវុធទំនើបៗ រួមទាំងមីស៊ីល​គ្រូស Oniks និង Kalibr-PL ដែលជួយបង្កើនការរារាំងជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។ មីស៊ីល Oniks អាច​​បាញ់​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​ដល់​ទៅ​ជាង​៨​ដង ហើយ​ហោះ​បាន​​រយៈ​ចម្ងាយ ១ ០០០​គីឡូម៉ែត្រ ខណៈ​មីស៊ីល Kalibr អាច​បាញ់​​​រហូត​ដល់​ចម្ងាយ ២ ៥០០​គីឡូម៉ែត្រ ហើយ​អាច​វាយប្រហារគោលដៅនៅទូទាំងទ្វីបអឺរ៉ុប ឬជ្រៅចូលទៅក្នុងតំបន់អាកទិក។

ក្រៅ​តែ​ពី​នាវា Yasen-M ក៏​មាននាវាមុជទឹក​​អម​ដំណើរ​ចំនួន​ ៤​គ្រឿង​ផ្សេង​ទៀត​ផង​ដែរ​ ដូចជា នាវា​មុជទឹក Oscar II ៣​គ្រឿង និង​នាវា​មុជទឹក Yasen ១​គ្រឿង។

ការដាក់ពង្រាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការពង្រឹងវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅជិតទឹកដីរបស់អង្គការណាតូ ដែលបង្ក​ជា​ភាពតានតឹងនៅក្នុងតំបន់បន្ថែម​ទៀត។

លើស​ពី​នេះ រុស្ស៊ី​បើ​តាមសេចក្តីរាយការណ៍បានបង្កើនសកម្មភាពនាវាមុជទឹកនៅមហាសមុទ្រអាត្លង់ទិក ដោយមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរហូតដល់ ១១គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីជំហរយុទ្ធសាស្ត្រដែល​ធ្លាប់​ប្រើ​កាល​ពី​សម័យសង្គ្រាមត្រជាក់។

ការ​ដាក់​ពង្រាយ​នេះ បានបង្កើនការព្រួយបារម្ភក្នុងចំណោមសមាជិកណាតូ ដែលជំរុញ​ឲ្យ​មានការពិភាក្សាលើការពង្រឹងសន្តិសុខដែនសមុទ្រ និងសមត្ថភាពត្រួតពិនិត្យ ដើម្បីដោះស្រាយទិដ្ឋភាពគំរាមកំហែងក្រោម​ផ្ទៃ​ទឹកដែលកំពុងវិវត្ត៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

រុស្ស៊ី ដាក់​ពង្រាយ​នាវា​មុជទឹក នៅជិត​ព្រំដែន​ណាតូ

ព័ត៌មានជាតិ៤ នាទីutes មុន

វៀតណាម ជឿថា កម្ពុជានឹងអាចសម្រេចបានគោលដៅអភិវឌ្ឍជាប្រទេសអ្នកមានឆ្នាំ២០៥០

ព័ត៌មានជាតិ៤ នាទីutes មុន

ការសែនព្រេនក្នុងពិធីរៀបការ ជនជាតិដើមភាគតិចព្នង រក្សាបានយ៉ាងល្អនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿតាំងពីបុរាណមក

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រី៖ ការប្រើប្រាស់ Machine Learning AI ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពស៊ាំ នៃឱសថប្រឆាំងមេរោគ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ពេជ្រ សូលីកា នាំយកថវិកាជិត ១ម៉ឺនដុល្លារ ពីការលក់សំបុត្រ Concert ឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម