ជីវិតកម្សាន្ដ
Zhao Lusi ជាប់ចំណាត់ថ្នាក់កំពូល ជាតារាស្រីចិនដែលគេស្រលាញ់ច្រើនបំផុតនៅ ថៃ
ការស្ទង់មតិដែលធ្វើឡើងដោយឧបករណ៍ស្តាប់សង្គម Zanroo ដែលមានមូលដ្ឋាននៅប្រទេសថៃ ប្រមូលបានជាង ២០៨ លានសំឡេង បានដាក់ចំណាត់ថ្នាក់តារាសម្ដែងស្រី Zhao Lusi ជាតារាសម្តែងចិន ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសថៃ។

តារាស្រីត្រកូល Zhao ទទួលបានជាង ៧០ លាននាក់ លើស Zhang Ruonan ដែលបានឈរនៅលេខពីរដោយមានសំឡេងឆ្នោតជាង ៤៦លាន។ តារាស្រីផ្សេងទៀតក្នុងចំណោមតារាស្រីកំពូលទាំង ១០ រួមមាន Dilraba Dilmurat, Yang Zi, Liang Jie, Bai Lu, Lu Yuxiao, Tian Xiwei, Chen Duling, និង Ju Jingyi។
តារាស្រីវ័យ២៨ឆ្នាំ បានចាប់ផ្តើមអាជីពសម្តែងរបស់នាងក្នុងឆ្នាំ ២០១៧ ហើយទទួលបានភាពល្បីល្បាញតាមរយៈតួនាទីឈានមុខគេក្នុងរឿងភាគល្បីៗដូចជា «The Romance of Tiger and Rose” “Dating in the Kitchen” “Love Better Than Immortality” “Love Like the Galaxy” និង “Hidden Love» ។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការព្រួយបារម្ភអំពីសុខភាពរបស់នាង បានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ បន្ទាប់ពីវីដេអូរបស់នាង ត្រូវបានរុញចូលទៅក្នុងមន្ទីរពេទ្យបានរីករាលដាលនៅក្នុងខែធ្នូ ឆ្នាំ ២០២៤។ ក្រោយមកក្រុមការងារបានបញ្ជាក់ថា តារាស្រីបានជួបប្រទះបញ្ហាសុខភាពមុនពេលចូលមន្ទីរពេទ្យ ហើយបានផ្អាកសកម្មភាពដែលទាក់ទងនឹងការងារទាំងអស់ដើម្បីផ្តោតលើការជាសះស្បើយឡើងវិញ។
យាងណាក៏ដោយ តារាចិនបានបើកចំហអំពីការតស៊ូខ្លួនជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ដោយបង្ហាញថា វាបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ។ ដំបូងឡើយ នាងបានព្រងើយកន្តើយនឹងរោគសញ្ញា ដោយជឿថានាងគ្រាន់តែទន់ខ្សោយនិងទទួលឥទ្ធិពលពីអ្នកផ្សេងទៀតដែលបំបាក់ទឹកចិត្តនាងពីប្រតិកម្មខ្លាំងពេក។ តារាសម្ដែងស្រី បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីនាងចូលមន្ទីរពេទ្យកាលពីចុងខែមករាក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Chengdu ប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ហូបមួយមុខអធិរាជ ឈានឡុង តែងសោយរាល់ព្រឹក ដើម្បីពន្យារព្រះជន្មឲ្យនៅជាអមតៈ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង