ព័ត៌មានអន្ដរជាតិ
មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ
មិនទាន់ចូលខែមេសាផង នាយកដ្ឋានឧតុនិយមថៃ ប្រកាសថា កាលពីសប្តាហ៍មុន អាកាសធាតុក្នុងប្រទេសនេះ បានឡើងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ (ពណ៌ទឹកក្រូច) ពោលគឺនៅតំបន់ខ្លះសីតុណ្ហភាពបានហក់ដល់ ៤២ ទៅ៥១.៩ អង្សាសេរួចទៅហើយ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥, សន្ទស្សន៍កម្តៅ បានឈានដល់កម្រិតធ្ងន់ធ្ងរពណ៌ទឹកក្រូច ដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព មិនចាញ់ឆ្នាំមុនឡើយ។
ក្នុងរយៈពេលមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី៥ដល់១៤ខែមីនា តំបន់ប៉ែកខាងត្បូង ខាងកើត កណ្តាលនិងឦសាន ជាកន្លែងមានហានិភ័យខ្លាំងជាងគេ ដោយសីតុណ្ហភាពហក់ឡើងដល់ក្បែរ៥២អង្សាឯណោះ។

ដូច្នេះហើយទើបមន្ត្រីនៅនាយកដ្ឋាន ណែនាំឲ្យប្រជាជនកុំចេញទៅណាបើមិនចាំបាច់ ផ្អាកសកម្មភាពនៅខាងក្រៅ ហើយព្យាយាមផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះ នាយកដ្ឋានក៏ព្រមានដែរថា សប្តាហ៍ក្រោយ កម្តៅក៏មិនទាន់ថមថយដែរ វានឹងនៅតែក្តៅខ្លាំងគ្រាន់តែមិនខ្លាំងដូចសប្តាហ៍មុន ដូច្នេះពលរដ្ឋត្រូវតាមដានការជូនដំណឹងជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការសិក្សា៖ មនុស្សរាប់លាននាក់នៅអឺរ៉ុបនឹងស្លាប់ដោយសារកម្ដៅ ខណៈដែលពិភពលោកឡើងកម្តៅ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង