ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ
ជំនួបតាមទូរស័ព្ទរវាងលោក វ្ល៉ាឌីមៀរ ពូទីន និងដូណាល់ ត្រាំ បានទទួលផ្លែផ្កាគួរសម ដ្បិតតែប្រធានាធិបតីរុស្ស៊ីមិនឯកភាពលើបទឈប់បាញ់ពេញលេញក៏ដោយ ប៉ុន្តែលោកបានយល់ព្រមផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥, កិច្ចសន្ទនារវាងមេដឹកនាំទាំងពីរមានរយៈពេល២ម៉ោងកន្លះ ហើយក្រៅពីបទឈប់បាញ់ ប្រមុខរដ្ឋទាំងពីរក៏បានពិភាក្សាប្រកបដោយភាពវិជ្ជមានលើបញ្ហាដទៃទៀតផងដែរ។
ដោយឡែក សារព័ត៌មាន BBC ឯណោះបានចុះផ្សាយថា លោកពូទីន មិនព្រមស៊ីញេលើបទឈប់បាញ់គ្រប់ជ្រុងជ្រោយដែលរៀបរៀងដោយក្រុមរបស់លោក ត្រាំ ជាមួយភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតទេ ព្រោះថា បទឈប់បាញ់បែបនេះអាចលេចចេញជារូបរាងបាន លុះត្រាតែបរទេសឈប់ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ជាមួយទីក្រុងកៀវ។
ក្រៅពីអ៊ុយក្រែន ប្រមុខរដ្ឋទាំងពីរ បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។
ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំនួយការ ហ្សេលេនស្គី៖ ទោះមានបទឈប់បាញ់ ក៏អ៊ុយក្រែន មិនបោះឆ្នោតរើសមេដឹកនាំថ្មីដែរ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង