ព័ត៌មានអន្ដរជាតិ
មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ
តាមការចុះផ្សាយរបស់ BBC, តួលេខមនុស្សស្លាប់ក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជាមួយការអះអាងថា កំណត់គោលដៅលើក្រុមហាម៉ាស បានកើនឡើងដល់ជាង៤០០នាក់ហើយ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចេញសារព្រមានតាមវីដេអូថា «ការចរចាមានតែធ្វើឡើងក្រោមភ្លើងទេ! នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»។

កាលពីអង្គារទី១៨ខែមីនាឆ្នាំ២០២៥ លោក Netanyahu បានចេញបញ្ជាឲ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីមានបទឈប់បាញ់ថ្ងៃ១៩ខែមករា ដោយផ្តាច់ជីវិតមនុស្សជាង៤០០នាក់។
មានសេចក្តីរាយការណ៍ថា បុគ្គលជាន់ខ្ពស់ដែលបាត់បង់ជីវិតក្នុងការវាយប្រហារនេះ គឺរួមមានមេសន្តិសុខក្រុមហាម៉ាស និងឥស្សរជននយោបាយមួយចំនួនទៀត ជាពិសេសលោក Mahmoud Abu Wafah ដែលជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា។

ស្របពេលជាមួយគ្នានោះ មន្ទីរពេទ្យក្នុងតំបន់បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងលើសនេះទៀតព្រោះ អ្នករបួសមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការវាយប្រហារអាកាសនោះ បានកំណត់គោលដៅលើតំបន់ Beit Lahia, Rafah, Nuseirat និង Al-Mawasi ដែលសុទ្ធសឹងជាទីតាំងត្រូវបានអ៊ីស្រាអែល ចោទប្រកាន់ថា ជាមូលដ្ឋានរបស់ក្រុមហាម៉ាស។

តាមសេចក្តីថ្លែងការណ៍ពីការិយាល័យលោក Netanyahu, ការវាយប្រហារនេះគឺធ្វើឡើងដោយសារតែក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ខ្មាំងនិងបដិសេធសំណើរបស់សហរដ្ឋអាមេរិក។
ក្រោយមក អ៊ីស្រាអែល ប្រកាសថា ខ្លួននឹងមិនបន្ធូរដៃឡើយ រហូតទាល់តែកម្ចាត់ក្រុមហាម៉ាស ឲ្យបាត់មុខចេញពីពិភពលោកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង