Connect with us

កីឡា

លោក Kim Sang-sik ថា កម្ពុជា​មិន​មែន​ជា​ដៃ​គូ​ងាយ​ស្រួល​យក​ឈ្នះ

បានផុស

នៅ

លោក Kim Sang-sik គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​បាន​​យល់​ឃើញ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មាន​គុណភាព​ល្អ​តាម​រយៈ​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​​ដែល​ស័ក្តិសម​សម្រាប់​ក្រុម​របស់​លោក​កម្តៅសាច់​ដុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៥ លោក Kim Sang-sik បាន​និយាយ​ថា ៖«ក្រុម​កម្ពុជា​មាន​កីឡាករ​ចូល​សញ្ជាតិ​ច្រើន។ ពួក​គេបាន​បង្ហាញ​សមត្ថភាព​ហើយ​ក្នុង​ពាន​រង្វាន់ ASEAN Cup ឆ្នាំ​២០២៤ ដែលបញ្ជាក់​ មិន​មែន​ជា​ដៃ​គូ​ងាយ​ស្រួល​យក​ឈ្នះ​នោះ​ទេ។ ខ្ញុំ​ចង់​ឃើញ​កីឡាករ​ថ្មី​នៅ​ក្នុង​ជម្រើស​ជាតិ​វៀតណាម​បង្ហាញ​សមត្ថភាព ហើយ​រំពឹង​ទទួល​បាន​ជ័យជម្នះ។ កម្ពុជា​មាន​ការ​ប្រែ​ប្រួល​ច្រើន បើ​ប្រៀប​ធៀប​នឹង​ពី​មុន។ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ប្រកួត​នេះ»។

នៅ​ក្នុង​សន្និសីទព័ត៌មាន​ដដែល​នេះ លោក Koji Gyotoku គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​កោត​សរសើរ​ការ​ដឹក​នាំ​របស់​លោក Kim Sang-sik ដែល​ទើប​តែ​បាន​ជួយ​វៀតណាម​ឈ្នះ​ជើង​ឯក​​អាស៊ាន​កាល​ពី​ដើម​ឆ្នាំ​២០២៥។ លោក​ពិត​ជា​សោក​ស្តាយ​ដែល​​កូន​ក្រុម​របស់​លោក​មិន​អាចលេង​តទល់​ជា​មួយ​កីឡាករ​ឆ្នើម​ទទួល​បាន​សញ្ជាតិ​វៀតណាម Nguyen Xuan Son។

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​កោះ​ហៅ​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ចំនួន​៥​រូប​គឺ​​​ខ្សែ​ការពារ Takaki Ose, ខ្សែ​ប្រយុទ្ធ Andrés Nieto, ខ្សែ​បម្រើ​ Yudai Ogawa មក​ពី​ក្លិប​ភ្នំពេញ​ក្រោន ខ្សែ​ប្រយុទ្ធ​ Abdel Kader Coulibaly មក​ពីក្លិប​អង្គរថាយហ្គឺរ និង​ខ្សែ​ការពារ ​ កាន់​ ម៉ូ មក​ពី​ក្លិប​វិសាខា។

នៅ​ក្នុង​ប្រវត្តិ​ជួប​គ្នា​៩​លើក​ផ្លូវ​ការ​ចុង​ក្រោយ កម្ពុជា​មិន​ធ្លាប់​បាន​យក​ឈ្នះ ឬ​ស្មើ​វៀតណាម​ឡើយ ប៉ុន្តែ​លោក​ លោក Koji Gyotoku ធ្លាប់​ដឹក​នាំ​កម្រិត​យុវជន​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​យុវជន​វៀតណាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៤០ នាទីutes មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម