ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញជួបគ្រោះទឹកជំនន់ភ្លាមៗប៉ះពាល់ផ្ទះរាប់រយខ្នង និងជម្លៀសប្រជាជនចេញដោយបង្ខំ
ប្រទេសអេស្ប៉ាញជួបគ្រោះទឹកជំនន់ម្ដងទៀត ដោយទឹកជំនន់ភ្លាមៗលើកនេះវាយប្រហារលិចផ្ទះរាប់សិបខ្នងនិងបានធ្វើឲ្យគូស្វាមីភរិយាមួយគូបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បោកបក់យករថយន្តរបស់ពួកគ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៩ខែមីនានេះ។

ទឹកជំនន់ភ្លាមៗបានកំពុងវាយប្រហារប្រទេសអេស៉្បាញ ជាពិសេសក្នុងតំបន់Andalusia។ ប្រធានតំបន់ Andalusia លោក Juanma Moreno Bonilla បានឲ្យដឹងថា រថយន្តរបស់ប្តីប្រពន្ធមួយគូ ត្រូវបានទឹកនាំទៅបាត់ នៅពេលដែលពួកគេកំពុងបើកបរក្នុងពេលទឹកជំនន់វាយប្រហារ។ ដោយសារតែទឹកជំនន់នេះអាជ្ញាធរបានបិទផ្លូវ និងបិទសាលា និង ជំរុញឱ្យប្រជាជនគោរពតាមការព្រមានអំពីសុវត្ថិភាព ដោយមានផ្លូវហាយវេសរុបចំនួន៤០នៅទូទាំងតំបន់ Andalusia ក៏ដូចជាផ្លូវរថភ្លើងមួយចំនួនត្រូវបិទ។
ជាមួយគ្នានេះមន្ត្រីក្នុងតំបន់បានបញ្ជាឱ្យជម្លៀសប្រជាជនចេញពីផ្ទះចំនួន៣៦៥ខ្នងនៅក្នុងភូមិ Campanillas ក្បែរទីក្រុង Malaga បន្ទាប់ពីទន្លេនៅក្បែរនោះហក់ឡើងខ្លាំង ដោយមានទន្លេចំនួន ១៩ នៅ Andalusia ត្រូវបានប្រកាសអាសន្នពណ៌ក្រហមចំពោះទឹកជំនន់។ ស្របពេលជាមួយគ្នានេះ អាកាសធាតុអាក្រក់បានរីករាលដាលពីទីក្រុង Malagaទៅកាន់ទីក្រុង Seville និង Cordoba ។

សេវាសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរសព្ទសុំជំនួយរាប់រយដងផងដែរអំឡុងពេលទឹកជំនន់នេះ។ ចំពោះទីក្រុង Malaga វាជាតំបន់តែមួយដែលធ្លាប់ត្រូវបានទឹកជំនន់វាយប្រហារកាលពីខែវិច្ឆិកា ដោយសារភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ក្នុងប្រទេសអេស្ប៉ាញ នាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅភាគខាងកើតរបស់ប្រទេសនិងបាន ឆក់យកជីវិតមនុស្ស២៣៣នាក់ ភាគច្រើននៅក្នុងទីក្រុង Valencia។
គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញបានទទួលរងពីគ្រោះរាំងស្ងួតដ៏យូរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តែបានទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅភាគខាងត្បូងប្រទេសក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ អ្នកវិទ្យាសាស្ត្រ និងមន្ត្រីរដ្ឋាភិបាលបានភ្ជាប់ការផ្លាស់ប្តូរទាំងនេះរវាងភាពស្ងួតខ្លាំង និងសើមខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យរដូវក្តៅ ប្រឈមអាកាសធាតុក្តៅកាន់តែខ្លាំងនៅក្នុងប្រទេសអេស្ប៉ាញ៕



អត្ថបទ៖ ប៊ុន សុភាព

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង