ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ យើងមិនមែនជាសាឡាដលើម៉ឺនុយរបស់ ពូទីន យើងគឺជារដ្ឋឯករាជ្យ
ក្រោយការហៅទូរសព្ទរវាងមេដឹកនាំអាមេរិក និងសមភាគីរុស្ស៊ីជុំវិញបទឈប់បាញ់នៅប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែន និងអឺរ៉ុប ត្រូវតែរួមបញ្ចូលនៅក្នុងការចរចានាពេលអនាគតទាំងអស់ ទាក់ទងនឹងវិធានការបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំ។

លោក ហ្សេលេនស្គី បានលើកឡើងកាលពីថ្ងៃទី១៨ខែមីនាថា៖ «ខ្ញុំមិនចង់ធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តទេ ប៉ុន្តែខ្ញុំមិនចង់ឲ្យពួកយើងនៅក្នុងម៉ឺនុយមុខម្ហួបរបស់ ពូទីន»។
ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា៖ «យើងមិនមែនជាសាឡាដ… យើងជារដ្ឋឯករាជ្យ។ បើគ្មានយើង ខ្ញុំគិតថាវាខុសនៅក្នុងការចរចា»។
លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ផងដែរថា៖ «អឺរ៉ុបត្រូវតែនៅតុចរចា ហើយអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងសន្តិសុខអឺរ៉ុបត្រូវតែសម្រេចរួមគ្នាជាមួយអឺរ៉ុប»។
ក្នុងការហៅទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានប្រាប់ថា លោកបានត្រៀមខ្លួនដើម្បីទទួលយកការផ្អាករយៈពេល ៣០ថ្ងៃលើការវាយប្រហារទាំងអស់ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះគឺជាសំណើដែលលោក ហ្សេលេនស្គី បានបង្ហាញថា លោកយល់ព្រមទទួលយក នៅពេលដែលអ៊ុយក្រែនត្រូវបានផ្តល់ព័ត៌មានលម្អិតរួចរាល់។

បន្ទាប់ពីជំនួបតាមទូរសព្ទ សេតវិមាន និងវិមានក្រឹមឡាំង បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយបញ្ជាក់ពីផែនការរៀបចំការចរចាសន្តិភាពនៅមជ្ឈិមបូព៌ា។ កិច្ចពិភាក្សា នឹងផ្តោតលើបទឈប់បាញ់លើវិស័យថាមពល និងជំហានឆ្ពោះទៅរកការអនុវត្តបទឈប់បាញ់ដែនទឹកនៅសមុទ្រខ្មៅ។
លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនគាំទ្ររាល់សំណើដែលនាំទៅរកសន្តិភាពយុត្តិធម៌ តែមិនត្រូវដកអ៊ុយក្រែនចេញពីការចរចាទាំងនេះទេ។
លោកថា៖ «យើងត្រូវតែយល់ពីអ្វីដែលកំពុងកើតឡើង។ ដោយសារតែនៅក្នុងសង្រ្គាមនេះមានភាគីពីរ គឺរុស្ស៊ីនិងអ៊ុយក្រែន។ ហើយដោយគ្មានអ៊ុយក្រែនសម្រាប់ខ្ញុំ វាហាក់ដូចជាគ្មានសង្ឃឹមក្នុងការចរចាឡើយ»៕
ដោយ៖ ឈាង

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង