ព័ត៌មានជាតិ
បណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ពីការគាំទ្ររបស់រដ្ឋសភាលើសំណើគោលនយោបាយណាដែលលើកកម្ពស់ប្រាក់រៀល
រដ្ឋសភាគាំទ្ររាល់សំណើគោលនយោបាយណា ដែលមានគោលដៅលើកកម្ពស់ប្រាក់រៀល។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាអនុប្រធានក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃរដ្ឋសភា។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថា រដ្ឋសភានឹងគាំទ្ររាល់សំណើ និងគោលនយោបាយណា ដែលមានគោលដៅលើកកម្ពស់ប្រាក់រៀល និងព្យាយាមប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីឱ្យរាជរដ្ឋាភិបាលពិចារណាក្នុងការដាក់ចេញ ដើម្បីលើកកម្ពស់ប្រាក់រៀល។
ជាក់ស្ដែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយបានសហការជាមួយធនាគារជាតិកម្ពុជា នឹងរៀចំសិក្ខាសាលាមួយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចខ្យូអ (KHQR) នៅក្នុងការលើកកម្ពស់ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ឱ្យមានការរីកចម្រើនខ្លំាងឡើង។

សិក្ខាសាលាដែលរៀបចំធ្វើ គឺចំឱកាសខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញនេះ (ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០-ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥) ហើយគឺជាសិក្ខាសាលាទី២ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំឡើងធ្វើឡើងនៅក្នុងអាណត្តិរដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងការជំរុញ និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។

បើតាមការគូសបញ្ជាក់របស់បណ្ឌិត ឈាង វណ្ណារិទ្ធ រដ្ឋសភា នឹងតាមដានវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀល និងធ្វើការជជែកពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការលើកកម្ពស់ប្រាក់រៀលជាមួយរាជរដ្ឋាភិបាលឱ្យបានញឹកញាប់។ លោកបណ្ឌិត សង្កត់ធ្ងន់ថា រដ្ឋសភា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋ និងសាធារណជន៕

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង