Connect with us

ព័ត៌មានជាតិ

ការដោះដូរទំនិញរវាងកម្ពុជា-​ចិន​សម្រេចបានជាង ២,៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥

បានផុស

នៅ

ទំហំទឹកប្រាក់នៃការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹក​ប្រាក់​ជាង ២,៦៦២ ពាន់លានដុល្លារ​នៅក្នុង​រយៈពេល២ខែ​ដើមឆ្នាំ ២០២៥ មានការកើនឡើងជាង ២១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងចន្លោះពីខែមករាដល់ដំណាច់ខែកុម្ភៈ ​ ការនាំចេញ-នាំចូលទំនិញ​រវាង​ប្រទេស​​​​​​ទាំងពីរមានទឹកប្រាក់សរុប ២,៦៦២ ពាន់លានដុល្លារ កើនឡើង​ ២១,១ ភាគរយធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុនដែលចំនួន ២,១៩៩។  ក្នុង​នោះ​កម្ពុជានាំទំនិញទៅចិន មានតម្លៃប្រមាណ ២១៨ លានដុល្លារ ធ្លាក់ចុះ ៤,៣ ភាគរយ និង​ទំនិញ​ចិន​នាំចូល​មកកម្ពុជា​តម្លៃ ២,៤៤៥ ពាន់លានដុល្លារ កើន ២៤ ភាគរយ។ ការណ៍នេះធ្វើឱ្យ​កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិន ដែល​មាន​ទឹក​ប្រាក់​ ២,២២៦ ពាន់លានដុល្លារ។

ពាក់ព័ន្ធទៅនឹងឱន​​ភាព​​​​ពាណិជ្ជ​កម្មរវាង​កម្ពុជា​ចិន លោក លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងថា ឱន​​ភាព​​​​ពាណិជ្ជ​កម្មដែលកម្ពុជា​ទទួលរងនេះមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្ម​រោងចក្រ​កាត់​ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។​ ដូច្នេះកម្ពុជាមានតម្រូវការ វត្ថុធាតុដើម សម្ភារៈ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀប​ធៀបជាមួយអាស៊ាន ហើយ​សម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។

លោកថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារ​សេរីជាមួយប្រទេស​ចិនក៏​ដោយ ក៏ឱនភាព​ពាណិជ្ជ​កម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការ​ធំពីប្រ​ទេស​​ចិន ដែលមានសម្ភារ​បរិក្ខាផ្សេងៗ។

​យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម