ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ និង ឯកអគ្គរដ្ឋទូតទីម័រខាងកើត បង្ហាញគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក អ៊ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា បានបង្ហាញពីគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET។

ការបង្ហាញគោលបំណងនេះ ក្នុងឱកាស លោក ហេង សួរ ទទួលជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក អ៊ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) កាលពីរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ បានបង្ហាញការស្វាគមន៍ និង ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និង ទីម័រខាងកើត លើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET) ដោយក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ឲ្យមានកិច្ចសហប្រតិបត្តិការក្នុងកម្រិត នៃការចុះអនុស្សរណៈយោគយល់រួមគ្នា រវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស នៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET) របស់កម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជា និង ទីម័រខាងកើត មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ២៣ ឆ្នាំ មកហើយ ដូចនេះ លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោក Ermenegildo Krupa Lopes បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេស លោក បានកោតសរសើរចំពោះប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ មានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។

ជាមួយនេះ លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្ដែងការគាំទ្រចំពោះការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និង ប្រទេសកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និង កម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នាផងដែរ៕

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង