Connect with us

ព័ត៌មានអន្ដរជាតិ

​​​ប៉េរូដាក់​ប្រទេសក្នុងគ្រាអាសន្ន​៣០ថ្ងៃ​និង​ពង្រាយ​កង​ទ័ព ​ខណៈអំពើហិង្សាកើនឡើង

បានផុស

នៅ

ប្រធានាធិបតីប្រទេសប៉េរូបានប្រកាសភាពអាសន្ននៅក្នុងរដ្ឋធានី​ចាប់​ពីថ្ងៃចន្ទ និងបានបញ្ជាឱ្យដាក់ពង្រាយទាហានដើម្បី​ជួយ​ប៉ូលិស​ក្នុងការដោះស្រាយការកើនឡើងនៃអំពើហិង្សា ចំពេលមានការតវ៉ាយ៉ាងទូលំទូលាយមួយថ្ងៃបន្ទាប់ពីការសម្លាប់​តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី១៩ខែមីនា​នេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលរបស់ប្រធានាធិបតី Dina Boluarte បានចេញផ្សាយក្រឹត្យមួយប្រកាសភាពអាសន្នរយៈពេល៣០ថ្ងៃ ហើយអាជ្ញាធរនឹងរឹតបន្តឹងសិទ្ធិមួយចំនួន រួមទាំងសេរីភាពនៃការប្រមូលផ្តុំ និងសកម្មភាពផងដែរ។ ការប្រកាសនេះមាន​ន័យ​ថា ប៉ូលិស និង​កងទ័ព​នឹង​អាច​ឃុំ​ខ្លួន​មនុស្ស​ដោយ​គ្មាន​ដីកា​ពីតុលាការ។

ប្រទេសប៉េរូ​ប្រឈម​ការកើនឡើងនៃការសម្លាប់ ការ​ចាប់​ជំរិតដោយហិង្សា និងការវាយប្រហារលើទីសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ។ ប៉ូលិសបានរាយការណ៍ពីការសម្លាប់ចំនួន ៤៥៩ករណី ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី១៦​ខែមីនា ហើយរបាយការណ៍ជំរិតទារប្រាក់ចំនួន១៩០៩ ករណីនៅក្នុងខែមករាតែមួយប៉ុណ្ណោះ។

ប៉ុន្តែ​កំហឹង​បាន​កើត​ឡើងខ្លាំង​បន្ទាប់​ពី​ការ​សម្លាប់​​លោក Paul Flores ដែល​ជា​អ្នក​ចម្រៀង​ឈាន​មុខ​វ័យ ៣៩ឆ្នាំ​នៃ​ក្រុម​តន្ត្រី​ Cumbia Armonia 10។ លោក Flores ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លើ​រថយន្ត​ក្រុង​ដែល​គាត់ និង​មិត្ត​រួម​ក្រុម​កំពុង​ធ្វើ​ដំណើរ​ បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង Lima។

(រូបភាព៖ AP)

ការ​វាយ​ប្រហារ​លើ​តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ​មិន​មែន​ជា​ព្រឹត្តិការណ៍​ហិង្សា​តែ​មួយ​គត់​កាល​ពី​ចុង​សប្តាហ៍​នេះ​ទេ។ កាល​ពី​ថ្ងៃ​សៅរ៍ ក៏មានហេតុការណ៍​ផ្ទុះ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រដ្ឋធានី ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច១១នាក់​រង​របួស។

ពាក់ព័ន្ធបញ្ហានេះ សមាជិកសភាបក្សប្រឆាំងបានស្នើសុំការបោះឆ្នោតមិនទុកចិត្តលើរដ្ឋមន្ត្រីមហាផ្ទៃ Juan Jose Santivanez ដែលខ្វះផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា។ ការបោះឆ្នោតនេះត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភានៅចុងសប្តាហ៍នេះ។

គួររម្លឹកថា រដ្ឋាភិបាលរបស់ប្រធាធិបតី Boluarte កាលពីឆ្នាំមុនក៏ធ្លាប់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងការប៉ុនប៉ងដើម្បីទប់ស្កាត់អំពើហិង្សារវាងខែកញ្ញាដល់ខែធ្នូផងដែរ៕

(រូបភាព៖ DPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

​​​ប៉េរូដាក់​ប្រទេសក្នុងគ្រាអាសន្ន​៣០ថ្ងៃ​និង​ពង្រាយ​កង​ទ័ព ​ខណៈអំពើហិង្សាកើនឡើង

កីឡា៥៩ វិនាទី មុន

Mbappe ប្តេជ្ញាជួយ R.Madrid សម្រេចរឿងធំ​មួយក្នុងប្រវត្តិសាស្ត្រក្លិបមិន​ធ្លាប់​ធ្វើបាន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អេស្ប៉ាញ​ជួប​​គ្រោះ​ទឹកជំនន់ភ្លាមៗ​ប៉ះពាល់​ផ្ទះរាប់​រយ​ខ្នង និង​​ជម្លៀសប្រជាជនចេញ​ដោយ​បង្ខំ​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ប្រជាជន​ឥណ្ឌូណេស៊ី៥០០​នាក់​ត្រូវ​​ចាប់​បញ្ជូន​ទៅ​​ស្រុក​វិញ​​​ពី​មីយ៉ាន់​​រយៈពេល​២ថ្ងៃ​​​

ជីវិតកម្សាន្ដ២៤ នាទីutes មុន

Lee Joon-gi ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការគេចពន្ធ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម