Connect with us

ព័ត៌មានអន្ដរជាតិ

PTT ចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន លើគំនិតផ្ដួចផ្ដើមកាត់បន្ថយកាបូន

បានផុស

នៅ

ក្រុមហ៊ុនថាមពលជាតិថៃ PTT Plc គ្រោង​សហការជាមួយក្រុមហ៊ុនជប៉ុនចំនួន២ លើគំនិតផ្តួចផ្តើមមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងអភិវឌ្ឍស្តុកចំណីជីវសាស្រ្តសម្រាប់អាជីវកម្មគីមីឥន្ធនៈ។ នេះបើតាម​ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ PTT សម្រាប់គោលនយោបាយនិរន្តរភាព​ លោក Ratthakorn Kampanathsanyakorn បាន​ឱ្យដឹង​ថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការចាប់ដៃជាមួយ​ក្រុមហ៊ុនសាជីវកម្មអេឡិចត្រូនិកជប៉ុន Mitsubishi Heavy Industries ដើម្បីសិក្សាការប្រើប្រាស់អ៊ីដ្រូសែន​ជំនួសឥន្ធនៈហ្វូស៊ីល ក៏ដូចជាបច្ចេកវិទ្យានៃការចាប់យក​ និងស្តុកទុកកាបូន។

លោក​បន្តថា​ PTT ក៏កំពុងស្វែងរកឱកាស​ ដើម្បីធ្វើការជាមួយក្រុមហ៊ុនគីមីជប៉ុន​ Sunyo Petrochemical Industries លើការ​បង្កើត​វត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់បរិស្ថាន។

កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Mitsubishi Heavy Industries ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ PTT ដើម្បីរួមចំណែកក្នុងយុទ្ធនាការអន្តរជាតិ ប្រឆាំងនឹងការឡើងកំដៅផែនដី ជំរុញប្រយុទ្ធប្រឆាំងនឹង​ការប្រែប្រួលអាកាសធាតុ​។

លោក Ratthakorn និយាយថា​៖ «យើងមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ ពីអាជីវកម្មក្រោមក្រុមហ៊ុន PTT ដើម្បីសម្រេចបាននូវអព្យាក្រឹត​កាបូន»។ ​ក្រុមហ៊ុនមាន​គោលដៅអព្យាក្រឹត​កាបូន ត្រឹមឆ្នាំ ២០៤០។

គួរគូសបញ្ជាក់ថា​ ក្រុមហ៊ុន Mitsubishi Heavy Industries កំពុងអភិវឌ្ឍបច្ចេកវិទ្យា ដែលនឹងអនុញ្ញាតឱ្យប្រតិបត្តិកររោងចក្រថាមពល ជំនួស​ឧស្ម័នធម្មជាតិក្នុងបរិមាណជាក់លាក់ ជាមួយនឹងអ៊ីដ្រូសែនវិញ ដើម្បីបង្កើតអគ្គិសនី។

លោក Tozawa Takashi អនុប្រធានក្រុមហ៊ុន Mitsubishi Heavy Industries សម្រាប់ប្រព័ន្ធថាមពលបាននិយាយថា អ៊ីដ្រូសែន​នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ដែលនឹងនាំឱ្យមានតម្រូវការអ៊ីដ្រូសែនកាន់តែច្រើន នៅក្នុងទីផ្សារពិភពលោក។

ក្រៅពីនេះ លោក Ratthakorn បាននិយាយផងដែរ​ថា PTT ​ចង់ធ្វើការជាមួយក្រុមហ៊ុន​ Sunyo Petrochemical Industries ដែលមានបំណងផ្គត់ផ្គង់វត្ថុធាតុដើមថ្មី ដែលផលិតពីអំពៅ និងដំឡូងមីដល់រោងចក្រគីមីឥន្ធនៈនៅខេត្ត Rayong ភាគខាងកើត។

លោក Ratthakorn មានប្រសាសន៍ថា៖ «យើងទើបតែចាប់ផ្តើមពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុន ដោយបើកផ្លូវឱ្យក្រុមហ៊ុន PTT សម្រេចបាននូវគោលដៅបរិស្ថាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម