Connect with us

ជីវិតកម្សាន្ដ

ដកខ្លួនពីសិល្បៈ​ជាង ​១​០ឆ្នាំអាចារ្យធំ បង្ហាញវត្តមានសម្ដែងឡើងវិញ ក្នុងទម្រង់​វប្បធម៌ និងប្រពៃណីខ្មែរ

បានផុស

នៅ

អតីតតារាចម្រៀងរ៉េបឌីជេអាចារ្យធំ បានបង្ហាញវត្តមានចូលរួមសម្តែងជាថ្មីឡើងវិញ ជាមួយកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត ក្រោយដកខ្លួនចេញពីវិស័យមួយនេះជាង ១០ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញខ្លួននៅក្នុងវិស័យសិល្ប:ជាថ្មីនេះលោកអាចារ្យធំ បានសម្តែងក្តីរំភើប ព្រោះមិនត្រឹមមានឱកាសសម្តែង MV ជាមួយលោកឧកញ៉ា ខេមរ: សិរីមន្ត នោះទេ គឺថែមទាំងសម្តែងក្នុងទម្រង់​បែបវប្បធម៌និងប្រពៃណីខ្មែរទៀតផង។

អាចារ្យ ធំ បានរៀបរាបដូច្នេះថា ដកខ្លួនជាង​១​ទស្សវត្សរ៍ពីវិស័យសិល្បៈថ្ងៃនេះ​ខ្ញុំមាន​សេចក្ដី​សោមនស្ស​និង​កិត្តិយស​ បានចូលរួម​សម្ដែងបទ​ចចម្រៀង MV ជាមួយលោក​ឧកញ៉ា​ ខេមរៈ​ សិរីមន្ត​ ក្នុងទម្រង់​បែបវប្បធម៌​ ប្រពៃណីខ្មែរ​ ។

លោកបន្តថា លោកពិតជា​មាន​មោទកភាព​ក្រៃលែង ចំពោះអត្ថន័យនៃបទចម្រៀងមួយនេះ និង​ការដឹកនាំផលិតដែលរំលេចនូវ​មរតក​អត្តសញ្ញាណ​វប្បធម៌​ដ៏ល្អផូរផង់​ យ៉ាងសម្បូរបែបរបស់ខ្មែរយេីង ក្នុងចេតនារួមគឺចង់ផ្សព្វផ្សាយឱ្យបាន​ល្បីរន្ទឺសុះសាយទៅកាន់​ឆាកអន្តជាតិហេីយ ជាពិសេស​មានការចូលរួមសម្ដែង​ពីសំណាក់​អ្នកសិល្បៈ​បរទេសជាច្រេីនរូបទៀត។

ទោះបីយ៉ាងណាអាចារ្យធំ បានបន្ថែមថា លាលោកសុំលាក់ចំណងជេីងសិន ខណ:បទនេះចេញឆាប់ៗខាងមុខនេះ។ ចំណែកលោក ខេមរ: សិរីមន្ត បាននិយាយដែរថា យើងរួមគ្នាស្រលាញ់នឹងគាំទ្រវប្បធម៌ខ្មែរយើងទាំងអស់គ្នា ។តាមរយ:នេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនបាននឹងកំពុងរង់ចាំទស្សនាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម