Connect with us

កីឡា

លោក Gyotoku បាន​បង្កើត​កំណត់​ត្រាល្អ​២​ជាមួយ​យុវជន​វៀតណាម

បានផុស

នៅ

លោក​ Koji Gyotoku ធ្លាប់​បាន​ដឹក​នាំ​ក្រុម​​យុវជន​ជម្រើស​ជាតិ​កម្ពុជា​បង្កើត​ស្ថិតិ​ល្អ​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម​យុវជន​ជម្រើស​ជាតិ​វៀតណាម មុន​ពេល​លោក​ត្រូវ​ដឹក​នាំ​ក្រុម​កម្ពុជា​ជម្រើស​ទី១​ប៉ះ​ក្រុម​​​វៀតណាម​ជម្រើស​ទី​១ វេលា​ម៉ោង​៧:៣០​នាទី​យប់​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • ស្មើ​យុវជន​វៀតណាម ១-១

ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​​១៦​ឆ្នាំ បាន​ប្រកួត​ស្មើ​ជា​មួយ​ក្រុម​​យុវជន​វៀតណាម ដោយ​លទ្ធផល ១-១ ក្នុង​ពាន​រង្វាន់ AFF U16 Championship កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ពេល​នោះ លោកគ្រូ Koji Gyotoku បាន​ដឹក​នាំ​ក្រុម U16 កម្ពុជា​មិន​ចាញ់​សោះ​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុងពូលគឺ​ឈ្នះ២ និង​ស្មើ១ ដោយ​មាន​៧​ពិន្ទុ​ស្មើ​វៀតណាម ប៉ុន្តែ​មិន​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយសារ​ចាញ់គ្រាប់​បាល់​វៀតណាម។

  • ឈ្នះ​យុវជន​វៀតណាម ២-១

ក្រុម​បាល់ទាត់​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ បាន​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​ជា​លើក​ដំបូង នៅ​ក្នុង​ពាន​រង្វាន់ AFF U-18 Youth Championship កាល​ពី​​ថ្ងៃ​ទី១៥ ខែ​សីហា​ ឆ្នាំ​២០១៩ ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់លោកគ្រូ Koji Gyotoku។ កីឡាករ​កម្ពុជា ធី លៀង និង សៀង ចន្ធា ជា​អ្នក​ស៊ុត​ចូល​វៀតណាម​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​ទឹក​ដី​វៀតណាម​តែ​ម្តង។ នៅ​ពេល​នោះ កម្ពុជា​រក​បាន​៦​ពិន្ទុ ស្ថិត​នៅ​លេខ​៤ ហើយ​​វៀតណាម​រក​បាន​៧​ពិន្ទុ​ ស្ថិត​នៅ​លេខ​​៣ ប៉ុន្តែ​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ខណៈ អូស្ត្រាលី និង ម៉ាឡេស៊ី បាន​ឡើង​វគ្គ​បន្ត។

  • ​ប៉ះ​វៀតណាម​ជា​លើកដំបូង

លោក Koji Gyotoku ត្រូវ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជម្រើស​ទី១​ប៉ះ​វៀតណាម​ជា​លើក​ដំបូង ក្នុង​នាម​ជា​គ្រូ​បង្គោល​ វេលា​ម៉ោង​៧:៣០​នាទី​យប់​នេះ។ តាម​ប្រវត្តិ​សាស្ត្រ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ កម្ពុជា​ធ្លាប់​ជួប​វៀតណាម​៩​លើក​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ ប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ ឬ​ស្មើ​វៀតណាម​ឡើយ។ ចាំ​មើល​លើក​នេះ លោក​គ្រូ​អាច​កែ​ប្រែ​ប្រវត្តិ​សាស្ត្រ​បាន​ដែរ​ឬ​ទេ?

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម