Connect with us

កីឡា

ច្បាស់ហើយ! តារាឆ្នើម Man UTD ម្នាក់នឹង​ចាកចេញពីក្លិបចប់រដូវកាលនេះ

បានផុស

នៅ

ខ្សែបម្រើរបស់ Manchester United កីឡាករ Christian Eriksen បានបញ្ជាក់អំពីអនាគតខ្លួន ជាមួយនឹងក្រុមបិសាចក្រហម ដោយទំនង​ជា​នឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាល ២០២៤-២០២៥។

កីឡាករ Christian Eriksen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Eriksen ត្រូវបាន Man UTD ចុះកុងត្រាយកបានពីក្រុម Brentford កាល​ពី​រដូវក្តៅឆ្នាំ ២០២២ ដោយគ្មានតម្លៃខ្លួន ខណៈកិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣៣ ឆ្នាំរូបនេះ នឹងផុតសុពលភាពនៅរដូវក្តៅខាងមុខ។

ទោះបីជាយ៉ាងណា តាមការបញ្ជាក់ដោយ Eriksen ផ្ទាល់ គឺ Man UTD ទំនង​ជា​មិនបន្តកិច្ចសន្យាថ្មី​ទេ ដូច្នេះ​ គាត់កំពុងតែស្វែងរកក្លិបថ្មី ដើម្បីបន្តអាជីព​បាល់ទាត់។ គាត់ក៏បានបញ្ជាក់ដែរថា គាត់​មិនទាន់ចង់ចាកចេញពីបាល់ទាត់ក្នុងទ្វីប អឺរ៉ុប ឡើយ។

ជុំវិញរឿងរ៉ាវខាងលើ Eriksen បានថ្លែងយ៉ាងដូច្នេះថា​ ៖«ខ្ញុំមិនទាន់បានឮអ្វីពីក្លិប​ឡើយ។ ដូច្នេះហើយខ្ញុំសន្មតថា ការសហការរវាងខ្ញុំ និងក្លិបនឹងត្រូវបញ្ចប់។ នោះជាអ្វី ដែលខ្ញុំត្រូវបកស្រាយ។ កិច្ចសន្យារបស់ខ្ញុំ នឹងផុតសុពលភាពនៅរដូវក្តៅនេះ ហើយខ្ញុំត្រៀម​ខ្លួន​រួច​ហើយ​​ដើម្បីស្វែងរកក្លិបថ្មី។ …បំណងរបស់ខ្ញុំមិនចង់លេងនៅ អង់គ្លេស​ទៀតទេ។ ខ្ញុំនឹងមិនទៅ អាមេរិក ទេ… ខ្ញុំ​ចង់​នៅ​អឺរ៉ុប​បន្ត​ទៀត ​តែ​ប្រហែលនៅជិតផ្ទះរបស់ខ្ញុំ ក្នុងប្រទេស ដាណឺម៉ាក»

កីឡាករ Christian Eriksen

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

អេស្ប៉ាញ​ជួប​​គ្រោះ​ទឹកជំនន់ភ្លាមៗ​ប៉ះពាល់​ផ្ទះរាប់​រយ​ខ្នង និង​​ជម្លៀសប្រជាជនចេញ​ដោយ​បង្ខំ​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​ប្រជាជន​ឥណ្ឌូណេស៊ី៥០០​នាក់​ត្រូវ​​ចាប់​បញ្ជូន​ទៅ​​ស្រុក​វិញ​​​ពី​មីយ៉ាន់​​រយៈពេល​២ថ្ងៃ​​​

ជីវិតកម្សាន្ដ១៨ នាទីutes មុន

Lee Joon-gi ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការគេចពន្ធ

ព័ត៌មានជាតិ១៨ នាទីutes មុន

ប្រើពេលជាសង្ឃជាង២៧ព្រះវស្សា ព្រះអង្គ ជួន កក្កដា លាចាកសិក្ខាបទ ដោយហេតុ «អស់បុណ្យជាសង្ឃ»

ព័ត៌មានជាតិ១៩ នាទីutes មុន

របាយការណ៍៖ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាមានជាង ១៧លាននាក់ កើនឡើង១១% រយៈពេល ៥ឆ្នាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម