Connect with us

ព័ត៌មានអន្ដរជាតិ

បណ្ដាធនាគារ​អន្តរជាតិ​ធំៗ បង្កើន​ការ​ព្យាករ​តម្លៃ​មាស​​​ជាថ្មី

បានផុស

នៅ

បណ្ដាធនាគារអន្តរជាតិធំៗបាន​បង្កើន​ការព្យាករ​តម្លៃមាស​របស់ខ្លួនសម្រាប់ឆ្នាំនេះ​ ​ដោយសារ​ភាពមិនប្រាកដប្រជា​សកលជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះភូមិសាស្រ្តនយោបាយ ដែលធ្វើឱ្យតម្រូវការមាសកើនឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃមាស​បាន​ហក់ឡើងដល់ ៣ ០៣៨ ដុល្លារ/អោន ក្នុងការជួញដូរ​កាលពីថ្ងៃអង្គារម្សិលមិញ ដែល​នេះ​ជាតម្លៃខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត​។ រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាស​បាន​កើនឡើង ១៤ ភាគរយ ​ខណៈ​បំបែកកំណត់ត្រាខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត​ប្រមាណ ១៤ ដងរួចទៅហើយ​ រាប់តាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើង​កាន់អំណាច​នៅ​ខែមករា​។

អ្នកជំនាញលើកឡើងថា ការព្រួយបារម្ភសេដ្ឋកិច្ចក្រោមសង្រ្គាម​ពាណិជ្ជកម្មដោយសារតែពន្ធគយ​ ការទិញ​របស់ធនាគារកណ្ដាល និង​បញ្ហា​ភូមិសាស្រ្តនយោបាយ​ គឺជា​មូលហេតុសំខាន់ៗ​ដែល​ធ្វើឱ្យ​តម្លៃមាសហក់ឡើងជាបន្តបន្ទាប់។ ការណ៍នេះហើយ ធ្វើឱ្យបណ្ដា​ធនាគារ​ផ្សេងៗ​បន្ត​បង្កើនការព្យាកររបស់ខ្លួន។

ធនាគារ​វិនិយោគស្វីស UBS បាន​ចេញការ​ព្យាករកាលពីថ្ងៃអង្គារ​​ថា​ តម្លៃមាសនឹង​ហក់ឡើងដល់ ៣ ២០០ ដុល្លារ/អោន ឆ្នាំនេះ ខ្ពស់ជាងការព្យាករ ៣ ០០០ ដុល្លារ/អោន កាលពីលើកមុនរបស់ខ្លួន ​ដែលជំរុញដោយ​កំណើនតម្រូវការវិនិយោគលើ​ទ្រព្យសម្បត្តិសុវត្ថិភាពមួយនេះ។

ក្រៅពីបញ្ហា​ពន្ធគយរបស់ ត្រាំ អ្នកវិភាគរបស់ UBS បាន​សរសេរ​ក្នុងកំណត់ត្រារបស់ខ្លួន​ថា មាស​ «ក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរពីទស្សនវិស័យកាន់តែអាក្រក់សម្រាប់សេដ្ឋកិច្ចអាមេរិក ដោយពាណិជ្ជករឥឡូវនេះ​រំពឹង​ពី​ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតពី​ធនាគារកណ្តាលសហព័ន្ធអាមេរិក​ ដោយសារតែការព្រួយបារម្ភអំពី​កំណើន​វិបត្តិសេដ្ឋកិច្ច»។

នៅថ្ងៃអង្គារដដែល ធនាគារ ANZ បាន​ព្យាករថា​ តម្លៃមាសក្នុងរយៈពេល ៣ ខែទៅមុខ នឹង​ឡើងដល់ ៣ ១០០ ដុល្លារ/អោន និង ៦ ខែទៅមុខ នឹង​ឡើងដល់ ៣ ២០០/អោន ខណៈធនាគារ Macquarie Group បានព្យាករថា តម្លៃនេះអាចឡើងដល់ ៣ ៥០០ ដុល្លារ គិតត្រឹមដើមត្រីមាស​ទី ៣​ ឆ្នាំ ២០២៥។ ​

ធនាគារ​អាមេរិក Goldman Sachs ឯណោះវិញ បាន​បង្កើនការព្យាកររបស់ខ្លួន​ត្រឹម​ ៣ ១០០ ដុល្លារ/អោន ​ដោយ​លើកឡើងពីកំណើនតម្រូវការ​របស់​បណ្ដាធនាគារកណ្ដាល​នៃប្រទេសផ្សេងៗ សម្រាប់​ទុន​បម្រុង​របស់ខ្លួន។

អ្នកវិភាគរបស់ធនាគារ​បានសរសេរ​កាលពីពេលថ្មីៗថា​ ភាពមិនប្រាកដប្រជា​កំពុង​បន្ត ដូចជាការព្រួយបារម្ភអំពីពន្ធគយ ហានិភ័យភូមិសាស្ត្រនយោបាយ ឬការខ្ចីប្រាក់ពីរដ្ឋាភិបាលខ្ពស់ អាចនាំឱ្យអ្នក​ក្រឡុកទីផ្សារ​បង្កើនការវិនិយោគរបស់​ខ្លួន​លើមាស។ នេះ អាចជំរុញឱ្យតម្លៃមាសឡើងខ្ពស់ដល់ ៣ ៣០០ ដុល្លារ/អោន ត្រឹមចុងឆ្នាំ ២០២៥​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មាស
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

បណ្ដាធនាគារ​អន្តរជាតិ​ធំៗ បង្កើន​ការ​ព្យាករ​តម្លៃ​មាស​​​ជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

ផ្លូវភ្លោះពីរង្វង់មូលព្រាបស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ​ក្រុង​ក្រចេះ នឹងចាប់ផ្តើមចាក់កៅស៊ូនៅខែមិថុនា

ព័ត៌មានជាតិ១ នាទីute មុន

មន្ទីរអប់រំខេត្តរតនគិរី អំពាវនាវឱ្យសិស្សទាំងអស់ពាក់មួកសុវត្ថិភាព ជៀសវាងជួបប៉ូលិស បើករត់គេចបង្កជាគ្រោះថ្នាក់

កីឡា២ នាទីutes មុន

កីឡាករ​ ផល​ សុភ័ណ្ឌ​ ចង់​បន្សល់​ឈ្មោះ​ក្នុង​គុន​ខ្មែរ​នៅ​ពេល​ខ្លួន​ឈប់​ទៅ​ដោយ​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះ…​

ព័ត៌មានជាតិ១០ នាទីutes មុន

ត្បូង​ខេត្ត​មណ្ឌលគិរី​មិន​សូវ​មាន​តម្លៃ ​គុណភាពចាញ់​ត្បូង​​ខេត្ត​រតនគិរី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម