Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៤ ពាន់នាក់ ទទួលបានប្រាក់រ៉ឺត្រែត

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា មាន​សមាជិក ប.ស.ស ចូល​និវត្តន៍​ប្រមាណ​ជាង ៤ ០០០ នាក់​ហើយ ទទួល​បាន​ប្រាក់​សោធន​ជរាភាព (ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺ​ត្រែ​ត​) ពី ប.ស.ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ​មីនា​ នេះ​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នៅ​ខែតុលា ឆ្នាំ ២០២២ រហូតមកដល់​ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ ប.ស.ស បាន​ផ្តល់​តាវកាលិក​ប្រាក់​សោធន​ជរាភាព​ដល់​សមាជិក​ចំនួន ៤ ១១៣ នាក់ ស្រី ១ ៥៧១ នាក់។

លោក​អគ្គនាយករង ប.ស.ស បាន​បន្ត​ថា ការ​បង់ប្រាក់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ពី​និយោជក និង​កម្មករ-និយោជិត​នេះ ​តម្រូវឱ្យ​បង់​ចំនួន​ ៤​ ភាគរយ ​នៃ​ចំនួន​ប្រាក់ឈ្នួល​របស់​កម្មករ-និយោជិត ​ក្នុងនោះ​និយោជក​ត្រូវ​បង់​ ២ ​ភាគរយ ​និង​កម្មករ-និយោជិត​បង់ ២ ភាគរយ។ នៅ​ពេល​កម្មករ-និយោជិត​ដល់​អាយុ​ ៦០ ​ឆ្នាំ ​ដែល​ត្រូវ​ចូល​និវត្ត​ នឹង​ទទួល​បាន​ប្រាក់​សោធន​ដូច​មន្ត្រីរាជការ​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​រដ្ឋ​ដែរ​ទៅតាម​ប្រាក់ឈ្នួល​ម្នាក់ៗ ទទួល​បាន។

លោក​អគ្គនាយករង ប.ស.ស បានបញ្ជាក់​ឱ្យដឹងថា ដើម្បី​អាច​ស្នើសុំ​ប្រាក់​សោធន​ជរាភាព (​ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺ​ត្រែ​ត​) សមាជិក ប.ស.ស ត្រូវបំពេញ​លក្ខខណ្ឌ​កំណត់​មួយចំនួន​រួមមាន ៖ (១)-បាន​ចុះបញ្ជី​នៅ ប.ស.ស ផ្នែក​ប្រាក់​សោធន (២)-បាន​បង់​ភាគទាន​មក ប.ស.ស បាន​យ៉ាងតិច ១២ ខែ និង (៣)-ត្រូវមាន​អាយុ​យ៉ាងតិច ៦០ ឆ្នាំ និង​ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​រួមមាន ៖ (១)-ប័ណ្ណ​សមាជិក ប.ស.ស ច្បាប់ដើម (២)-អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម (​មាន​សុពលភាព​) ឬ​លិខិតឆ្លងដែន (​ជនបរទេស​) (៣)-សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តីចម្លង​បញ្ជាក់​សំបុត្រកំណើត​កូន (​បើ​មាន​) និង (៤)-ត្រូវមាន​លេខ​គណនី​ធនាគារ​អេស៊ីលីដា ឬ​លេខ​គណនី​ធនាគារ​កាណាឌីយ៉ា។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេលនេះ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួមមាន ៖ ទី​១-របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដែល​បាន​អនុវត្ត​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៨ សម្រាប់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ ២០២១។ ទី២-របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដែល​បាន​អនុវត្ត​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៦ សម្រាប់​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ ២០១៨ និង ទី៣-របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

Sokha Hotels

ព័ត៌មានពេញនិយម