ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តរតនគិរី អំពាវនាវឱ្យសិស្សទាំងអស់ពាក់មួកសុវត្ថិភាព ជៀសវាងជួបប៉ូលិស បើករត់គេចបង្កជាគ្រោះថ្នាក់
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានចេញលិខិតអំពាវនាវឱ្យប្រធានមន្ទីរអប់រំ នាយកសាលា នៅតាមបណ្តាគ្រឹះស្ថានសិស្សអប់រំ នៅក្នុងខេត្តរតនគិរីទាំងអស់ ធ្វើការផ្សព្វផ្សាយ និងពង្រឹងវិន័យទៅកាន់ សិស្សានុសិស្ស របស់ខ្លួនឱ្យយល់ដឹង ពីផលលំបាកអវិជ្ជមាន នៃគ្រោះថ្នាក់ចរាចរណ៍ ដោយតម្រូវឱ្យពាក់មួកសុវត្ថិភាព នៅពេលចេញពីផ្ទះរហូតដល់សាលារៀន។ ការអំពាវនាវនេះ បន្ទាប់ពីពេលកន្លងទៅមានគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សសាលាបណ្តាលឱ្យបាត់បង់ជីវិត ដោយសារការមិនបានពាក់មួកសុវត្ថិភាព ធ្វើឱ្យស្លាប់ជាច្រើនករណី។

បើយោងតាមសេចក្តីណែនាំ ស្តីពីការអប់រំសុវត្ថិភាពចរាចរណ៍តាមសាលារៀន ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា តម្រូវឱ្យនាយកសាលា រម្លឹក និងដាសតឿន នៅពេលគោរពទង់ជាតិ អំពីបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក រៀងរាល់ពេលគោរពទង់ជាតិ ណែនាំគ្រូបង្រៀនបញ្រ្ជាបខ្លឹមសារអំពីសុវត្ថិភាពចរាចរណ៍ ក្នុងជំហានណាមួយនៃដំណើរការបង្រៀន ទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញ ផ្សព្វផ្សាយបទប្បញ្ញត្តិចរាចរណ៍ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមសាលារៀន។
មិនត្រឹមតែមានការណែនាំច្បាប់ ចរាចរណ៍នៅក្នុងលាសារៀននោះទេ មន្ទីរអប់រំយុវជន និងកីឡា ក៏ដាក់កំហិតឱ្យសិស្សានុសិស្ស ដែលកំពុងសិក្សារដ្ឋ និងឯកជនទាំងអស់ ត្រូវតែអនុវត្តន៍សកម្មភាព គោរពច្បាប់ចរាចរណ៍ ជាប្រចាំនៅពេលធ្វើដំណើរផងដែរ។ បញ្ហាចម្បង សិស្សានុសិស្សត្រូវស្វែងយល់អំពីសញ្ញាចរាចរណ៍ និងបទប្បញ្ញត្តិចរាចរណ៍ ដើម្បីអាចប្រើប្រាស់ផ្លូវ ប្រកបដោយសុវត្ថិភាព។ ពិនិត្យយានជំនិះមុនធ្វើដំណើរដោយធានាថាមានសុវត្ថិភាព និងមានស្ថានភាពល្អ ត្រូវពាក់មួកសុវត្ថិភាពនៅពេលជិះម៉ូតូ ឬកង់ ចាកចេញពីផ្ទះឱ្យទាន់ពេលវេលា ដើម្បីមិនចាំបាច់ប្រញាប់ប្រញាល់ ត្រូវគោរពច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍។

ជាពិសេសទៀតនោះមុនធ្វើដំណើរ ចាំបាច់ត្រូវ ត្រូវមានការប្រុងប្រយ័ត្ននៅពេលឆ្លងផ្លូវ ដោយត្រូវពិនិត្យ ឆ្វេង ស្តាំ ឱ្យបានត្រឹមត្រូវ មិនត្រូវបើកបរក្នុងល្បឿនលឿន និងប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ផ្លូវ។ ត្រូវធ្វើដំណើរតាមផ្លូវកំណត់ (មិនបើកបរបញ្ច្រាសទិស) បើកបរប្រកបដោយសុជីវធម៌ សីលធម៌ មានការយោគយល់ និងអធ្យាស្រ័យគ្នាជិះកង់នៅពេលយប់គួរប្រើអាវការពារ ដែលមានភ្លើងសញ្ញាដើម្បីបង្កើនសុវត្ថិភាពធ្វើដំណើរ។ លើសពីនេះ ត្រូវផ្សព្វផ្សាយ ណែនាំបន្ត អំពីចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ ដល់មិត្តភក្តិ និងសហគមន៍។
ស្របពេលជាមួយគ្នានេះដែរ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ក៏បានដាក់ចេញនូវវិធានការ យ៉ាងតឹងរ៉ឹងចំពោះសាលារៀន ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនកើតមានទៅលើសិស្សសាលា បើកបរម៉ូតូដោយប្រើប្រាស់ផ្លូវសាធារណៈ ដោយមិនមានការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព ពេលឃើញប៉ូលិសចរាចរណ៍ រត់គេចពីប៉ូលិសដែលអាចបង្កជា របួសស្នាមនិងបាត់ជីវិត។

លោកចៅហ្វាយខេត្ត ក៏បានជំរុញបន្ថែមទៀតផងដែរ ចំពោះកិច្ចខិតខំជំរុញ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែអនុវត្តច្បាប់ចរាចរណ៍ ដោយម៉ឺងម៉ាត់ តាមរយៈការពាក់មួកសុវត្ថិភាព ជិះម៉ូតូដោយប្រុងប្រយ័ត្ន និងពិនិត្យម៉ូតូនៅមុនចេញដំណើរ ទៅសាលារៀន តម្រូវឱ្យពាក់សុវត្ថិភាពជាប្រចាំ នៅពេលជិះម៉ូតូ។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនជាសិស្សមិនពាក់សុវត្ថិភាព ដែលគេចពីប៉ូលិសទើបធ្វើឱ្យមានការបាត់បង់ជីវិត។
ការគោរពច្បាប់ចរាចរណ៍នេះ មិនថាតែសិស្សសាលានោះទេ ដែលត្រូវគោរពច្បាប់ចររាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព បើកបរឱ្យគោរពជីវិតមនុស្សនៅលើដងផ្លូវ មិនបំពានផ្លូវសារធារណៈ ទើបជៀសផុតពីគ្រោះបាត់បង់ជីវិត៕
ដោយ៖ ខៀវ ចាប



-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង