ព័ត៌មានអន្ដរជាតិ
ហ៊ូធី បាញ់មីស៊ីលដាក់អ៊ីស្រាអែល ក្រោយហ្គាហ្សាផ្ទុះអាវុធឡើងវិញស្លាប់មនុស្សជាង៤០០នាក់
ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាដែលបណ្តាលឲ្យមានជនជាតិប៉ាឡេស្ទីនស្លាប់ជាង៤០០នាក់ ក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលផ្លោងមួយគ្រាប់សំដៅទៅចំកណ្ដាលប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥។

មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន បានបង្កជាសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនៅក្នុងទីក្រុង Tel Aviv និងតំបន់ជុំវិញ ដោយធ្វើឲ្យអ្នកនៅទីនោះត្រូវស្វែងរកទីជម្រកសុវត្ថិភាពជាបន្ទាន់។ យ៉ាងណាមិញ ខែលដែនអាកាសរបស់អ៊ីស្រាអែល (IAF) បានស្ទាក់ចាប់មីស៊ីលមួយគ្រាប់នោះជាប់ មុនពេលដែលវាអាចបណ្តាលឲ្យមានការខូចខាត ឬបាត់បង់ជីវិតមនុស្ស។
នេះជាការវាយប្រហារលើកដំបូងទៅលើអ៊ីស្រាអែលពីក្រុមហ៊ូធី ចាប់តាំងពីបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានចូលជាធរមាននៅថ្ងៃទី១៩ខែមករា។
ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយធ្លាប់បានកំណត់គោលដៅលើអ៊ីស្រាអែលពីមុនៗមក បានថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយប្ដេជ្ញាថានឹងបង្កើនការគាំទ្ររបស់ពួកគេសម្រាប់ប៉ាឡេស្ទីន។ កាលពីដើមខែមីនា ក្រុមហ៊ូធី បានគំរាមវាយប្រហារនាវាអ៊ីស្រាអែលនៅលើសមុទ្រក្រហម។

ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល គឺជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីបទឈប់បាញ់បានអនុវត្ត ដែលបណ្តាលឲ្យមានអ្នកស្លាប់ជាង ៤០០នាក់នៅទូទាំងតំបន់ហ្គាហ្សា។ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ក្រុមហ៊ូធី តែងតែបង្ហាញពីការប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនលើកច្រើនដងនៅលើទឹកដីអ៊ីស្រាអែល និងនាវាឆ្លងកាត់សមុទ្រក្រហម ក្នុងអំឡុងពេលជម្លោះតំបន់ហ្គាហ្សា ដោយបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន៕
ដោយ៖ ឈាង
ចុចអាន៖ មួយថ្ងៃសម្លាប់មនុស្សជាង៤០០នាក់ហើយ តែលោក Netanyahu ថា នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង