Connect with us

សេដ្ឋកិច្ច

អូម៉ង់-វៀតណាម ពិចារណាវិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងថាមពលបៃតង នៅកម្ពុជា

បានផុស

នៅ

ប្រតិភូ​អូម៉ង-វៀតណាម កំពុង​ពិចារណា​វិនិយោគ​បន្ថែម​នៅ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍​លើ​វិស័យ​កសិកម្ម ការ​កែច្នៃ​ម្ហូបអាហារ និង​វិស័យ​ថាមពល​បៃតង នៅក្នុង​ប្រទេស​​កម្ពុជា ដើម្បី​សន្តិសុខ​​ស្បៀង និង​ថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូប្រទេសអូម៉ង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីភាពបើកចំហរនៃរបបវិនិយោគនៅកម្ពុជា ដោយវិនិយោគិន​បរទេស​ក៏អាច​វិនិយោគ ១០០% ក្នុងវិស័យ​ជាច្រើនដែលរួមមាន វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដោយ​ទទួល​បាន​នូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។

ជាពិសេស កត្តាដែលកម្ពុជាទទួលបានភាពទាក់ទាញនៅក្នុងការវិនិយោគផ្ទាល់ពីបរទេស ខណៈស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកំពុងស្ថិតក្នុងវិបត្តិនៃសង្គ្រាម។

ជាការឆ្លើយតប លោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម បាន​បង្ហើប​ឱ្យដឹងថា ​ខ្លួន​ក៏កំពុងពិចារណាលើ​ការ​វិនិយោគ​បន្ថែម​លើ​វិស័យ​ចំនួន ៣ នៅ​កម្ពុជា ដូចជា ការ​កែច្នៃ​ម្ហូបអាហារ និង​វិស័យ​ថាមពល​បៃតង ជា​ពិសេស​ឆន្ទៈ​នៅ​នៅ​ក្នុង​ការ​ស្វែង​រក​ដៃគូ​វិនិយោគ​បន្ថែម​ផង​ដែរ​។

គួរ​ជម្រាប​ថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដោយទុនវិនិយោគទាំងនេះ គឺជា​ទុនបម្រុង​ពីការលក់ប្រេង​របស់​រដ្ឋាភិបាល​អូម៉ង់​ផ្ទាល់​តែម្តង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២២ វិនាទី មុន

អូម៉ង់-វៀតណាម ពិចារណាវិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងថាមពលបៃតង នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

កំណើនកម្ដៅក្នុងប្រទេសថៃឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​​​ប៉េរូដាក់​ប្រទេសក្នុងគ្រាអាសន្ន​៣០ថ្ងៃ​និង​ពង្រាយ​កង​ទ័ព ​ខណៈអំពើហិង្សាកើនឡើង

កីឡា៣៤ នាទីutes មុន

Mbappe ប្តេជ្ញាជួយ R.Madrid សម្រេចរឿងធំ​មួយក្នុងប្រវត្តិសាស្ត្រក្លិបមិន​ធ្លាប់​ធ្វើបាន

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អេស្ប៉ាញ​ជួប​​គ្រោះ​ទឹកជំនន់ភ្លាមៗ​ប៉ះពាល់​ផ្ទះរាប់​រយ​ខ្នង និង​​ជម្លៀសប្រជាជនចេញ​ដោយ​បង្ខំ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម