Connect with us

កីឡា

Mbappe ប្តេជ្ញាជួយ R.Madrid សម្រេចរឿងធំ​មួយក្នុងប្រវត្តិសាស្ត្រក្លិបមិន​ធ្លាប់​ធ្វើបាន

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Kylian Mbappe បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការ​ជួយឱ្យក្រុមអធិរាជសសាងកំណត់ត្រាថ្មី ក្នុងការឈ្នះពាន ៣ (TREBLE) ក្នុងមួយរដូវកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid គឺពួកគេមិន​ធ្លាប់​បានឈ្នះពាន​រង្វាន់​​ ៣ រួមមាន ជើង​ឯក​ទ្វីប​អឺរ៉ុប (Champions League), លីគ​កំពូល​អេស្ប៉ា (La Liga) និង​ពាន​អេស្ប៉ាញ Copa del Rey ក្នុងមួយរដូវកាលឡើយ។ កំណត់ត្រានេះ ធ្លាប់ធ្វើបានដោយក្លិប​ Barcelona ដែលជាគូប្រជែងរបស់​ខ្លួន​រហូត​ដល់​ទៅ​២​ដង​គឺ​រដូវកាល ២០០៨-២០០៩ និងរដូវកាល ២០១៤-២០១៥។

ក្នុងរដូវកាល ២០២៤-២០២៥ នេះ Mbappe ទំនងអាចមានឱកាសជួយ Real Madrid សាងនូវកំណត់ត្រានេះបាន ដោយសារបច្ចុប្បន្នក្រុមអធិរាជស នៅ UCL បានឡើងដល់វគ្គ ៨​ ក្រុមហើយ។ ចំណែកនៅ La Liga វិញ ពួកគេកំពុងឈរនៅលេខរៀងទី ២ មានពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Barcelona ចំនួន ៦០ ពិន្ទុ។ រីឯនៅ Copa del Rey វិញ ពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

ទាក់ទងនឹងរឿងខាងលើ Mbappe បានថ្លែងយ៉ាងដូច្នេះថា ៖«ពួកយើងអាចសម្រេចផែនការឈ្នះពាន ៣ នៅ Real Madrid ពី​កំណត់ត្រានេះ ក្លិប​យើង​មិន​ធ្លាប់​ធ្វើបាន​ទេ… ដូច្នេះវានឹងក្លាយជារឿងដ៏អស្ចារ្យនៅក្នុងរដូវកាលដំបូងរបស់ខ្ញុំ»

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម