កីឡា
តារាបាល់ទះ៥នាក់ក្នុងលោកជាប់ឈ្មោះជា«អត្តពលិកល្អបំផុតគ្រប់សម័យកាល»
ពាក្យ GOAT ឬកីឡាករល្អបំផុតគ្រប់សម័យកាល ជាទូទៅអ្នកគាំទ្រតែងតែជជែកវែកញែកអំពីកីឡាបាល់ទាត់ ជាពិសេសរវាងកីឡាករ Cristiano Ronaldo និង Lionel Messi ប៉ុន្តែមែនទែនទៅ ពាក្យនេះក៏ត្រូវបានប្រើនៅក្នុងវិស័យកីឡាបាល់ទះផងដែរ។

អត្តពលិកល្អបំផុតគ្រប់សម័យកាល គឺសម្តៅទៅលើអត្តពលិកលើប្រភេទកីឡាណាមួយ ដែលពួកគេល្អបំផុតលើសអ្នកដទៃក្នុងរយៈពេលជាច្រើនឆ្នាំ។ ខណៈនៅក្នុងវិស័យបាល់ទះវិញ ក៏មានកីឡាករ និងកីឡាការិនីជាច្រើននាក់ដែរ ដែលត្រូវបានគេចាត់ទុកជា GOAT គ្រប់សម័យកាល។
ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ កីឡាការិនីបាល់ទះ ៥ នាក់ ដែលត្រូវបានគេចាត់ទុកជា អត្តពលិកបាល់ទះល្អបំផុតគ្រប់សម័យកាល៖
៥. កីឡាការិនី Regla Torres
អតីតកីឡាការិនីបាល់ទះជម្រើសជាតិ គុយបា រូបនេះ បានឈ្នះមេដាយមាសអូឡាំពិកចំនួន៣លើកក្នុងអាជីព។ ក្រៅពីមេដាយមាសអូឡាំពិក នាងគឺជាផ្នែកមួយដ៏សំខាន់ ដែលបានជួយក្រុមឈ្នះជើងឯកពិភពលោកចំនួន២លើក និងពានរង្វាន់ FIVB World Cup ចំនួន៣លើក ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥។ នាងក៏ត្រូវបានគេដាក់ឈ្មោះជាកីឡាការិនីល្អបំផុតប្រចាំសតវត្សទី ២០ ដោយស្ថាប័នសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅពេលនាងមានអាយុ ២៦ ឆ្នាំ។

៤. កីឡាករ Lorenzo Bernardi
បច្ចុប្បន្នលោកកំពុងធ្វើការជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៉ីតាលី។ Lorenzo គឺជាកីឡាករបាល់ទះដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក។ កាលនៅជាកីឡាករ លោកធ្លាប់បានជួយ អ៉ីតាលី ឈ្នះមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៩៦ ហើយបានឈ្នះជើងឯកពិភពលោក២ដង (១៩៩០ និង ១៩៩៤) ក៏ដូចជាជើងឯកអឺរ៉ុប២ដង (១៩៨៩,១៩៩៥) ។ លោកធ្លាប់បានឈ្នះជើងឯកលីគអ៉ីតាលីចំនួន៩ដងនៅក្នុងអាជីពបាល់ទះ។ លោកត្រូវបានគេវិនិច្ឆ័យថា ជាកីឡាករល្អបំផុត ក្នុងព្រឹត្តិការណ៍ ជើងឯកពិភពលោក ឆ្នាំ ១៩៩៤ និងជើងឯកអឺរ៉ុបឆ្នាំ ១៩៩៥ ។ ក្នុងឆ្នាំ ២០០១ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានប្រកាសថា លោកជា “អ្នកលេងបាល់ទះឆ្នើមបំផុតប្រចាំសតវត្សន៍។

៣. កីឡាការិនី Misty May-Treanor
អតីតអ្នកលេងបាល់ទះឆ្នេរខ្សាច់អាជីពរបស់អាមេរិក ត្រូវបានគេចាត់ទុកជា កីឡាការិនីល្អបំផុតគ្រប់សម័យកាល។ Misty បានចាប់ដៃគូជាមួយ Kerri Walsh Jennings ក្នុងដំណើរឆ្ពោះទៅរកមេដាយមាសអូឡាំពិកចំនួន៣លើក។ ក្រៅពីស្នាដៃក្រុម នាងក៏ទទួលបានជោគជ័យក្នុងលក្ខណៈឯកត្តជនច្រើនផងដែរ។ May-Treanor បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទះនៅក្នុងឆ្នាំ ២០១២។

២. កីឡាការិនី Kerri Walsh Jennings
នាងគឺជាអតីតដៃគូដ៏ល្អបំផុតរបស់កីឡាការិនី Misty May-Treanor ហើយអ្នកទាំង ២ បានឈ្នះមេដាយមាសអូឡាំពិកជាមួយគ្នាចំនួន ៣ លើក។ Jennings ធ្លាប់បានសាងកំណត់ត្រាដ៏មិនគួរឱ្យជឿមួយជាមួយ Misty May-Treanor ដោយអ្នកទាំងពីរបានឈ្នះការប្រកួតចំនួន ១១២ ប្រកួតជាប់គ្នា និងបានឈ្នះពានរង្វាន់ចំនួន ១៩ ជាប់ៗគ្នាផងដែរ។ ពួកគេបានឈ្នះជើងឯកបាល់ទះឆ្នេរខ្សាច់ពិភពលោក ក្នុងឆ្នាំ ២០០៣, ២០០៥ និង ២០០៧។ អ្នកទាំងពីរត្រូវបានចាត់ទុកជា «ក្រុមបាល់ទះឆ្នេរខ្សាច់ដ៏អស្ចារ្យបំផុតគ្រប់សម័យកាល»។

១. កីឡាករ Karch Kiraly
Karch Kiraly គឺជាអ្នកលេងបាល់ទះដ៏ល្អបំផុតម្នាក់គ្រប់សម័យកាល។ អតីតកីឡាករបាល់ទះអាមេរិកបានឈ្នះមេដាយមាសអូឡាំពិកចំនួន៣លើក គឺឆ្នាំ ១៩៨៤, ១៩៨៨ និង ១៩៩៦។ លោកគឺជាកីឡាករតែម្នាក់គត់នៅក្នុងពិភពលោក ដែលបានឈ្នះមេដាយអូឡាំពិកទាំងក្នុងប្រភេទបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។ បច្ចុប្បន្នលោកជាគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិនារីរបស់សហរដ្ឋអាមេរិក។


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Hamro Khelkud

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ