Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ SETFO ២.០ ដោយបន្ថែមមុខងារថ្មីចំនួន ៦

បានផុស

នៅ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យ ដំណើរការប្រើប្រាស់​ជាផ្លូវការ​​នូវ​ប្រព័ន្ធតម្កល់​​លិខិត​ជូនដំណឹង នៃ​ប្រតិបត្តិការ​ដែល​មានកិច្ចធានា ២.០ (SETFO 2.0) និង​បាន​បន្ថែម​មុខងារ​ថ្មី​ចំនួន ៦ ក្រោយ​ពីត្រូវ​បាន​​កែសម្រួល និង​រៀបចំ​និម្មាបនកម្ម​ថ្មីឡើងវិញ តាមរយៈ​កិច្ចសហការ​ជា​មួយ​មជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ ប្រព័ន្ធ SETFO គឺជាប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ផ្តល់​សេវាសាធារណៈ​របស់ក្រសួងពាណិជ្ជកម្ម ដែល​ត្រូវ​បាន​បង្កើតឡើង និងដាក់​ឱ្យដំណើរការតាំងពីឆ្នាំ២០០៨ ដោយផ្អែក​លើ​​ច្បាប់ស្តីពី​ប្រតិបត្តិការ​ដែលមានកិច្ចធានា។

ប្រព័ន្ធនេះ គឺជា មធ្យោបាយដ៏​​ងាយស្រួលសម្រាប់​គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏ដូចជាសាធារណជន​ទូទៅ​ក្នុងការ​តម្កល់ ស្វែង​រក​កំណត់ត្រា និង​ព័ត៌មានពាក់ព័ន្ធនឹងលិខិតជូនដំណឹង សម្រាប់​ជាមូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត និង​កាត់បន្ថយហានិភ័យ និងព្យសនកម្មនានា មុននឹងផ្តល់ឥណទានចំពោះកូនបំណុល ដែលប្រើប្រាស់ទ្រព្យធានាជាចលនវត្ថុ។

លើសពីនេះ ប្រព័ន្ធ SETFO 2.0 នេះ នឹង​ផ្តល់ភាពងាយ​ស្រួលដល់ធុរជន សហគ្រាសធុនតូច និងមធ្យម ក៏ដូចជា​កសិករ ផលិតករ ក្នុងការទទួលបាន​នូវឥណទាន ឆាប់រហ័ស ដោយប្រើប្រាស់ចលនទ្រព្យ ឬកសិផល​របស់​ខ្លួន​ជា​​ទ្រព្យធានា។

ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប្រព័ន្ធថ្មី SETFO 2.0 នេះ ក៏ត្រូវបាន​បន្ថែមមុខងារថ្មី​មួយចំនួនផងដែរ រួមមាន៖ មុខងារសុវត្ថិភាពបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ, មុខងារ​ចុះឈ្មោះ និង ចូលប្រើប្រាស់ប្រព័ន្ធ តាមរយៈកម្មវិធីទូរសព្ទដៃ CamDigiKey, មុខងារ​បង់ប្រាក់តាមអនឡាញទាំងស្រុង, មុខងារ ស្នើសុំ និងទាញយករបាយការណ៍​ស្រាវជ្រាវដែល​មានការ​បញ្ជាក់​ត្រឹមត្រូវតាមអនឡាញ, មុខងារទាញយករបាយការណ៍ ស្រាវជ្រាវដែលមានការបញ្ជាក់ និងផ្ទៀងផ្ទាត់តាមថ្នាល verify.gov.kh និង​មុខងារ​​ពង្រឹងសុក្រឹតភាពលើលិខិតជូន ដំណឹងដោយការប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Cambodia Digital Ledger – CamDL) ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម