សេដ្ឋកិច្ច
វត្តមានព្រលានយន្តហោះថ្មី កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ៧,៥ លាននាក់ នៅឆ្នាំនេះ
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥ លាននាក់ នៅក្នុងឆ្នាំ ២០២៥ ជាមួយនឹងការដាក់ឱ្យដំណើការនៃព្រលានយន្តហោះអន្តរជាតិតេជោនាខែកក្កដាខាងមុខនេះនឹងបង្កើនការតភ្ជាប់កម្ពុជាទៅកាន់ទិសដៅទេចរណ៍កាន់តែច្រើនទាំងក្នុងតំបន់ និងសកលលោក។
លោករដ្ឋមន្ត្រីមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងរួមចំណែក សម្រាប់កេរ្តិ៍ឈ្មោះ និងកិត្តិនាមកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបានថ្លែងបន្តថា ការសាងសង់បាននូវព្រលានយន្តហោះអន្តរជាតិខ្នាត 4F ហើយអនុញ្ញាតឱ្យយន្តហោះរហូតដល់ប្រភេទ A380 ចុះបាន ដែលពិភពលោកបានផ្ដល់ចំណាត់ថ្នាក់លេខ៩ គឺពិតជាមានសារសំខាន់ ដែលនឹង ជួយសម្រួលវិស័យទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បន្ថែមថា៖ «បន្ទាប់ពីព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដាខាងមុខនេះ គឺយើងរំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងធ្វើដំណើរមកលេងកម្ពុជាកាន់តែច្រើន»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា កត្តាសុខសន្តិភាព ស្ថិរភាព និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានធ្វើឱ្យលំហូរភ្ញៀវទេសចរអន្តរជាតិកើនឡើងជាលំដាប់។
យោងតាមក្រសួងទេសចរណ៍នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទទួលបានចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%។
ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ៕





អត្ថបទ៖ ឡេង ដេត

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ