Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងត្បូង​នឹង​ដាក់​ពង្រាយ​ប៉ូលិស​បង្ក្រាប​​កុប​កម្ម​​​១៤០០០​នាក់​នៅថ្ងៃ​​​ប្រកាសសាលក្រម​លោក​ Yoon​

បានផុស

នៅ

​យោ​ងការ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ ​​មន្ត្រីប៉ូលិសបាននិយាយកាលពីថ្ងៃពុធ​នេះ​​ថា ​សមត្ថកិច្ច​​នឹងដាក់ពង្រាយមន្ត្រីប៉ូលីសប្រឆាំង​កុបកម្មប្រហែល ១៤០០០​នាក់នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃនៃ​​​ការ​ប្រកាសសាលក្រម​​​​របស់​តុលាការធម្មនុញលើ​បណ្តឹង​​ចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ដើម្បីឆ្លើយតបទៅនឹងភាពចលាចលក្នុងសង្គមដែលអាចកើតមាន និង​ដាក់​បញ្ហា​សន្តិសុខដល់​កម្រិត​ខ្ពស់បំផុត​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីបាននិយាយថា ចំនួននេះតំណាងឱ្យ ៦០​ភាគរយនៃកងកម្លាំងគ្រប់គ្រងកុបកម្មដែលមានទាំងអស់ ដែលត្រូវចល័តទូទាំង​ប្រទេសក្រោមការជូនដំណឹងសន្តិសុខកម្រិតខ្ពស់បំផុតរបស់ប៉ូលិ​​ស។ ​​រហូតដល់​បច្ចុប្បន្ន​នេះ ​​រលក​នៃ​​​តវ៉ា​​ពី​ខាង​ភាគី​​ទាំង​​គាំទ្រ​និង​ប្រឆាំង​​លោក​ Yoon Suk Yeol បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុងដំណើរ​​ឆ្ពោះ​ទៅ​​​​​​​ថ្ងៃ​ប្រកាសសាលក្រម​ ដើម្បី​សម្រេច​​លើ​ជោគវាសនា​​របស់​ប្រធានាធិបតី​​ថាតើត្រូវទម្លាក់​ចេញពីអំណាច ឬ​ក៏ត្រូវ​​ប្រគល់​អំណាច​ប្រធានាធិបតី​ឲ្យលោក​វិញ​​។​

ការ​ប្រកាសសាលក្រម​នេះ​ត្រូវ​បាន​គេ​រំពឹង​ធ្វើ​យ៉ាងទូលំទូលាយ​នៅប៉ុន្មានថ្ងៃ​ខាងមុខ​នេះ​។ ទោះបីជាបែបនេះ​ក៏ដោយ ការ​ប្រកាសសាលក្រម​លើ​សំណុំរឿង​ប្រធានាធិបតី​ Yoon Suk Yeol ​​​បាន​ប្រើ​ពេលច្រើន​ជា​ងប្រធានាធិបតី​មុន​​​ក្នុងសំណុំរឿង​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​ដែល​បានធ្វើ​ឡើង​ដោយ​រដ្ឋសភា​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ​របស់​កូរ៉េខាងត្បូង បាន​ឲ្យដឹង​ថា តុលាការបានបញ្ចប់ការកាត់ទោសចោទប្រកាន់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ កាលពីចុងខែមុន ហើយគ្រោងនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ​ទោះបី​យ៉ាង​ណា ថ្ងៃ​ប្រកាស​សាលក្រម​​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ ដែល​ជាធម្មតា​តុលាការ​​​ត្រូវ​ប្រកាស​មុន​យ៉ាងហោច​ក៏២​ឬ​៣​ថ្ងៃ​​ មុន​ថ្ងៃ​ចេញសាលក្រម​។

កាលពីមុន ប៉ូលីសបានគ្រោងដាក់ពង្រាយមន្រ្តីចំនួន ១២០០០​នាក់នៅក្នុងទីក្រុងសេអ៊ូល ប៉ុន្តែបានបង្កើនទំហំ ដើម្បីទប់ទល់នឹងស្ថានភាពដែលមិននឹកស្មានដល់ដែលអាចកើតឡើងពីការប្រមូលផ្តុំទ្រង់ទ្រាយធំ និងការវាយប្រហារដែលអាចកើតមានលើកន្លែងសំខាន់ៗ រួមទាំងតុលាការ និងចៅក្រមផងដែរ។

ក្រុម​បាតុករ​តវ៉ា​គាំទ្រ​លោក​ Yoon កាលថ្ងៃទី​១៥ខែមីនា​។ REUTERS

ក្នុង​ការ​ត្រៀម​សង្គ្រោះ​បន្ទាន់​វិញ​​ មន្ត្រី​នគរបាល​យុត្តិធម៌​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​កាន់​តុលាការ​ធម្មនុញ្ញ ហើយ​អង្គភាព​នគរបាល​ជំនាញ​ក៏​នឹង​ឈរ​ក្បែរ​នោះ​ដែរ ដោយ​ពួក​គេ​បាន​កត់​សម្គាល់​បន្ថែម​ថា អ្នក​តវ៉ា​ណា​ដែល​សម្រុក​ចូល​តុលាការ​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​នឹង​កន្លែងតែម្តង​​។

តំបន់ជុំវិញតុលាការត្រូវបានគេកំណត់ថាជាតំបន់គ្មានការហោះហើរ គ្មានយន្តហោះ​គ្មានមនុស្ស​បើក (ដ្រូន) ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែប៉ូលីសនឹងដាក់ពង្រាយឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើកនៅទីនោះ ដើម្បីរៀប​ចំ​សម្រាប់លទ្ធភាពនៃការហោះហើរយន្តហោះគ្មានមនុស្សបើកខុសច្បាប់។

ក្រុមមន្ត្រី បាននិយាយថា សាលារៀន ស្ថានីយរថភ្លើងក្រោមដីមួយ ស្ថានីយប្រេងឥន្ធនៈមួយ និងការដ្ឋានសំណង់ចំនួន ៤នៅជិតតុលាការនឹង​​តម្រូវ​ឲ្យ​​ផ្អាក​​ដំណើរការនៅថ្ងៃ​ប្រកាសសាលក្រម​នោះ ហើយការចូលទៅកាន់ដំបូលនៃអគារដែលនៅ​ជាប់គ្នាចំនួន២២​ក៏ត្រូវបានរឹតបន្តឹងដូចគ្នា​។

កាលពីខែមករា អ្នកគាំទ្រលោក Yoon បានសម្រុកចូលតុលាការក្រុង Seoul Western District ដើម្បីតវ៉ាប្រឆាំងនឹង​ការសម្រេចចិត្តរបស់តុលាការក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរការងារជាផ្លូវការ៕ ​

ដោយ រ៉ាន់ រើយ

ក្រុមតវ៉ា​គាំទ្រលោក Yoon។ Reuters
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

កូរ៉េ​ខាងត្បូង​នឹង​ដាក់​ពង្រាយ​ប៉ូលិស​បង្ក្រាប​​កុប​កម្ម​​​១៤០០០​នាក់​នៅថ្ងៃ​​​ប្រកាសសាលក្រម​លោក​ Yoon​

សេចក្ដីជូនដំណឹង២ នាទីutes មុន

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល,សម្ភារការិយាល័យ,ពូជ និងកូនរុក្ខជាតិ និងពូជសត្វ និងការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ ថ្នាំសម្លាប់សត្វល្អិត សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ព័ត៌មានជាតិ១២ នាទីutes មុន

ពីសិក្ខាសាលាព្រឹកមិញនេះ TikTok បើកឱ្យអ្នកបង្កើតមាតិកា​នៅ​កម្ពុជា ​អាច​រក​ចំណូលបាន

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក រស់ វរុណ ដាក់ចេញទិសដៅការងារ ៥ចំណុច សម្រាប់ខេត្តស្វាយរៀង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម