Connect with us

ព័ត៌មានជាតិ

កម្ពុជាគ្រោងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅជប៉ុន

បានផុស

នៅ

កម្ពុជាគ្រោងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំប្រទេសជប៉ុន ដើម្បីជាផ្នែកនៃការជំរុញសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ គម្រោងដាក់អនុព័ន្ធយោធានេះ គឺជាការឆ្លើយតបទៅនឹងភាគីជប៉ុន ដែលចង់ឱ្យកម្ពុជាពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាទៅកាន់ទីក្រុងតូក្យូ ខណៈអនុព័ន្ធយោធាជប៉ុនក៏មាននៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា, នាយការិយាល័យនៃអនុព័ន្ធយោធាថ្មីរបស់ជប៉ុនប្រចាំកម្ពុជា បានដាក់ក្ដីសង្ឃឹមថា កម្ពុជា នឹងពិចារណាបញ្ជូនមន្ត្រីអនុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនវិញ។

ក្នុងបេសកកម្មជានាយអនុព័ន្ធយោធាជប៉ុននៅកម្ពុជា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសវិស័យយោធាទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងការស្វាគមន៍ និងចាត់ទុកវត្តមានអនុព័ន្ធយោធាជប៉ុនដែលបើកនិវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាដោយផ្ទាល់ពេលនេះ។ នាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថា វត្តមានរបស់លោកនាយអនុព័ន្ធពេលនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ជប៉ុន ត្រូវបានពង្រឹង។

ឆ្លើយតបចំពោះការរៀបចំអនុព័ន្ធយោធាកម្ពុជានៅជប៉ុន នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការពារជាតិ សហការជាមួយក្រសួងការបរទេស កំពុងតែពន្លឿនលើកិច្ចការនេះដើម្បីដាក់អនុព័ន្ធយោធា តាមសំណូមពររបស់ជប៉ុន។

បន្ថែមពីការពិភាក្សាខាងលើ លោកនាយអនុព័ន្ធយោធាជប៉ុន ក៏បានបញ្ជាក់ពីគម្រោងទស្សនកិច្ចរបស់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជាតិជប៉ុន មកកាន់កម្ពុជា នាខែមិថុនា ខាងមុខផងដែរ ហើយលោក ក៏បានអរគុណកម្ពុជាចំពោះការសម្រេចចិត្តអនុញ្ញាតឱ្យនាវាអង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្ររបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនចូលចតជាលើកទី១ នៅផែជើងទឹករាម។

ការចូលចតរបស់នាវាជប៉ុន ជាការបង្ហាញដល់សហគមន៍អន្តរជាតិនូវតម្លាភាព និងការបើកចំហគោលនយោបាយសន្តិសុខរបស់កម្ពុជា ហើយក៏រួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិរវាងកម្ពុជា និងជប៉ុនផងដែរ។ គឺជាការបញ្ជាក់របស់លោកនាយអនុព័ន្ធយោធាជប៉ុន ក្នុងជំនួបកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក អ៊ុន សម្បត្តិ៖ បច្ចុប្បន្នជនមានពិការភាព ទទួលបានការយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:សារព័ត៌មានកម្ពុជា សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាគ្រោងនឹងដាក់អនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅជប៉ុន

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:សារព័ត៌មានកម្ពុជា សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េ​ខាងត្បូង​នឹង​ដាក់​ពង្រាយ​ប៉ូលិស​បង្ក្រាប​​កុប​កម្ម​​​១៤០០០​នាក់​នៅថ្ងៃ​​​ប្រកាសសាលក្រម​លោក​ Yoon​

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម