Connect with us

ព័ត៌មានអន្ដរជាតិ

DayOne គ្រោងវិនិយោគ ១ ប៊ីលានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

បានផុស

នៅ

ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ​សិង្ហបុរី DayOne បាន​ប្ដេជ្ញា​បណ្ដាក់ទុន​ប្រមាណ ១ ប៊ីលាន​ដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ឆ្នាំ សម្រាប់ការ​​អភិវឌ្ឍ​មជ្ឈមណ្ឌលទិន្នន័យ​នៅក្នុងប្រទេសថៃ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយថា ប្រសិនបើ​ថៃអាចកាត់បន្ថយតម្លៃអគ្គិសនីមកត្រឹម ២,៥០ បាត/​គីឡូវ៉ាត់ម៉ោង​ ដែលជាអត្រាទាបបំផុតនៅអាស៊ីអាគ្នេយ៍នោះ នោះ​ទស្សនវិស័យសម្រាប់អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ​ថៃ នឹងកាន់តែប្រសើរឡើង។

ការវិនិយោគរបស់ DayOne នៅ ថៃ គឺជាគម្រោងមជ្ឈមណ្ឌលទិន្នន័យធំជាងគេទី២របស់ក្រុមហ៊ុន​ បន្ទាប់ពី​គម្រោងនៅម៉ាឡេស៊ី។ នាយកប្រតិបត្តិ Jamie Khoo បាននិយាយថា​ ក្រុមហ៊ុនបានជ្រើសរើស​ថៃ ដោយសារគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ដ៏រឹងមាំនៅក្នុងឥណ្ឌូចិន។

បើតាមបាងកកប៉ុស្តិ៍ ក្រុមហ៊ុន DayOne បានទទួលការយល់ព្រមសម្រាប់ការវិនិយោគ​ ១ ប៊ីលានដុល្លាររបស់ខ្លួនពីក្រុមប្រឹក្សាវិនិយោគថៃ ​ដោយ​នឹងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ​មានសមត្ថភាពសរុប ១៨០ មេហ្គាវ៉ាត់។

ដំណាក់កាលដំបូងនៃការអភិវឌ្ឍ​ គ្រោងនឹងបញ្ចប់នៅត្រីមាសទី ២ នៃឆ្នាំ ២០២៦ ខណៈ​ដំណាក់កាលទី ២ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៧។

​គួរគូស​បញ្ជាក់ថា​ ក្រុមហ៊ុន DayOne មានមជ្ឈមណ្ឌលទិន្នន័យ​ក្នុងទីផ្សារអាស៊ីសំខាន់ៗ រួមមានសិង្ហបុរី ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ថៃ ហុងកុង និងជប៉ុន។ ការប្ដេជ្ញាបោះទុននៅថៃចុង​ក្រោយ​ ធ្វើឡើង​ខណៈថៃក្លាយជា​ទីតាំងដ៏ទាក់ទាញសម្រាប់​អ្នកវិនិយោគិនលើវិស័យមជ្ឈមណ្ឌលទិន្នន័យ ដោយ​គេឃើញមាន​ក្រុមហ៊ុនយក្សផ្សេងៗបាន​វិនិយោគដូចជា Google, Amazon Web Services, Microsoft និង TikTok ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ SETFO ២.០ ដោយបន្ថែមមុខងារថ្មីចំនួន ៦

កីឡា១៥ នាទីutes មុន

តារាបាល់ទះ​៥​នាក់​ក្នុង​លោក​ជាប់ឈ្មោះ​ជា​​«អត្តពលិក​ល្អ​បំផុត​គ្រប់​សម័យ​កាល»

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តៃវ៉ាន់ បង្កើន​រយៈពេល​ធ្វើ​​សមយុទ្ធយូរ​ជាង​មុន​២ដង ត្រៀម​ខ្លួនសម្រាប់​ការ​ឈ្លានពាន​ពី​ចិន​នៅ​ឆ្នាំ​២០២៧​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

DayOne គ្រោងវិនិយោគ ១ ប៊ីលានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

អគ្គិភ័យ
សន្តិសុខសង្គម២២ នាទីutes មុន

ជាង២ខែដើមឆ្នាំ២០២៥​ ករណីអគ្គិភ័យកើតឡើង​៥៦លើក ភាគច្រើនមកពីឆ្លងចរន្តអគ្គសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម