សេដ្ឋកិច្ច
យុទ្ធនាការ «រដូវកាលបៃតង» កម្ពុជាផ្ដើមទាក់ទាញភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ា
ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យរដូវខ្សត់ភ្ញៀវ (Low Season) ដែលពង្រាយរបាយភ្ញៀវទេសចរឱ្យបានគ្រប់ខែទោះបីនៅក្នុងរដូវភ្ញៀវតិច។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ថា រដូវកាលបៃតងនេះ ក្រសួងទេសចរណ៍មានមូលដ្ឋានច្បាស់លាស់ ដែលដាក់ចេញចាប់ពីខែមេសារហូតដល់ខែតុលា ដែលជារដូវភ្លៀងធ្លាក់។
បើតាមលោក ហួត ហាក់ ដើម្បីឱ្យរដូវកាលបៃតងជំនួសឱ្យរដូវខ្សត់ភ្ញៀវ គឺរដ្ឋាភិបាលបានបើកយុទ្ធនាការ «Muslim Friendly» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែលជាជនជាតិមូស្លីមពីបណ្ដាប្រទេសមូស្លីមមកកម្ពុជា។
លោក ហួត ហាក់ បញ្ជាក់ថា៖ «បងប្អូនទេសចរមូស្លីមដែលអញ្ជើញមកពីតំបន់មជ្ឈិមបូព៌ា ពីព្រោះនៅតំបន់មជ្ឈិមបូព៌ា តាមស្ថានភាពភូមសាស្ត្រ ជាតំបន់ដែលមានអាកាសធាតុក្ដៅ ខ្សត់ភ្លៀង អញ្ចឹងទេ នៅទីនោះបរិបូណ៌ដោយវាលខ្សាច់ ដើមឈើរុក្ខជាតិ មិនសូវលូតលាស់ដោយសារទឹកមានកម្រិត ហើយមួយទៀត បងប្អូនមូស្លីមនៅតាមបណ្ដាប្រទេសទាំងនោះ គាត់ចូលចិត្តធ្វើដំណើរនៅរដូវកាលភ្លៀង ដោយសារទី១ គាត់យល់ថា ត្រជាក់ ទី២គាត់យល់ថា ជារដូវកាលមួយដែល មានទេសភាពស្រស់បំព្រងគ្រប់ទីកន្លែង កន្លែងណាមើលទៅក៏ឃើញពណ៌បៃតង ទាំងដើមឈើ រុក្ខជាតិ ហើយជាពិសេសគាត់ចាត់ទុកថា ដំណក់ទឹកភ្លៀងសម្រាប់ គឺជាពរជ័យមួយសម្រាប់ពួកគាត់»។

បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ យុទ្ធនាការ Muslim Friendly ក្រសួងទេសចរណ៍បានផ្សព្វផ្សាយចេញជាវីដេអូខ្លីប ដើម្បីបង្ហាញសក្ដានុពលទេសចរកម្ពុជា ដើម្បីបង្ហាញពីអ្វីដែលកម្ពុជាបានធ្វើសម្រាប់ត្រៀមទទួលទេសចរណ៍មូស្លីម។
លោក ហួត ហាក់ បន្ថែថា៖ «យើងមានតាំងពីភោជនីយដ្ឋានអាហារហាឡាល់ តាមបណ្ដាសណ្ឋាគារ យើងក៏បានធ្វើការជាមួយវិស័យឯកជនឱ្យមានរៀបចំជាបន្ទប់ដែលបានដាក់សញ្ញាសម្រាប់បងប្អូនមូស្លីម គាត់ថ្វាយបង្គំ និងមានផលិតផលជាច្រើនទៀតសម្រាប់បម្រើឱ្យយុទ្ធនាការនេះ»។

ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ។
យោងតាមក្រសួងទេសចរណ៍នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទទួលបានចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនជាង ១៧%។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕


អត្ថបទ៖ ឡេង ដេត

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ