Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-អ៊ុយក្រែន នៅតែបាញ់ដាក់គ្នា ទោះត្រាំ ទើបនិយាយជាមួយពូទីន ហើយ

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន និងដូណាល់ ត្រាំ និយាយគ្នាចប់មិនបានប៉ុន្មានម៉ោងផង ស្រាប់តែរុស្ស៊ីនិងអ៊ុយក្រែន បាញ់ដាក់គ្នាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងសងខាង។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥។

លោក ពូទីន (ឆ្វេង) និងលោក ត្រាំ (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអ៊ុយក្រែន ប្រមុខដឹកនាំទីក្រុងកៀវលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា ការវាយប្រហារអាកា​សពេលយប់ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យមួយផងដែរក្នុងទីក្រុង Sumy។ 

លោកហ្សេលេនស្គីនិយាយថា «គួរឲ្យស្តាយ មានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល។ នោះគឺការវាយប្រហារដោយផ្ទាល់ចេញពីដ្រូន Shahed លើមន្ទីរពេទ្យនៅតំបន់ Sumy ការវាយប្រហារលើទីក្រុងនានាក្នុងតំបន់ Donetsk ហើយដ្រូនវាយប្រហារកំពុងហោះហើរលើដែនអាកាសនៃតំបន់ Kyiv, Zhytomyr, Sumy, Chernihiv, Poltava, Kharkiv, Kirovohrad, Dnipropetrovsk និង Cherkasy។ ការវាយប្រហារពេលយប់បែបនេះហើយ ដែលរុស្ស៊ីធ្វើមកលើយើង គឺបំផ្លាញវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ៊ុយក្រែន ហើយយប់នេះក៏មិនខុសពីយប់មុនៗដែរ ដែលបង្ហាញថា ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែបន្ត ដើម្បីសន្តិភាព»។

(រូបថត៖ Reuters)

ចំណែក នៅរុស្ស៊ីឯណោះ ក្រសួងការពារជាតិបានចេញរបាយការណ៍ថា ខ្លួនស្ទាក់ចាប់បានដ្រូនអ៊ុយក្រែនចំនួន៥៧គ្រឿង ខណៈបើយោងតាមមន្ត្រីនៅតំបន់ Krasnodar ភាគខាងត្បូង, ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានបង្កជាអគ្គិភ័យឆាបឆេះដេប៉ូប្រេងមួយកន្លែង។ មនុស្សជាង១០០នាក់ នាំគ្នាជួយពន្លត់ភ្លើង ហើយប្រតិបត្តិការរោងចក្រនៅទីនោះ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានសញ្ញាវិជ្ជមានខ្លះដែរ ដោយភាគីទាំងពីរ បានដោះដូរឈ្លើយសឹកជាមួយគ្នា ដោយម្ខាងដោះលែង១៧៥នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កិច្ច​ចរចា​បទ​ឈប់បាញ់​រវាង​រុស្ស៊ី-អ៊ុយក្រែន នឹង​ចាប់ផ្ដើម​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម