Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ វៀតណាមស្ថិត​ក្នុងហានិភ័យពិតប្រាកដនៃពន្ធរបស់ ត្រាំ ​

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Ted Osius បាននិយាយ​ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ ថា រដ្ឋបាលអាមេរិករបស់​ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងដាក់ពន្ធថ្មីលើទំនិញវៀតណាម ​ដើម្បីធ្វើឱ្យ​ពាណិជ្ជកម្មមាន​តុល្យភាព​ឡើងវិញ​។ នេះបើតាម​ការចុះផ្សាយសារព័ត៌មាន​ Bloomberg កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Osius បាននិយាយថា៖ «យើងគិតថា ហានិភ័យនៃពន្ធគឺពិតប្រាកដ។ វៀតណាមមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតមួយជាមួយសហរដ្ឋអាមេរិកនៅទូទាំងពិភពលោក»។

យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ​វៀតណាមមាន​អតិរេកពាណិជ្ជកម្ម​ជាមួយ​អាមេរិក​រហូដល់ ១២៣,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៤។ ​គម្លាតពាណិជ្ជកម្ម​ដ៏ធំសម្បើមបែបនេះ កំពុងទាក់ទាញការយកចិត្តទុកដាក់​លើវៀតណាម ខណៈ​លោក ត្រាំ ផ្ដោត​លើ​គោលនយោបាយ​តម្លើងពន្ធគយ​ ដើម្បី​ដោះស្រាយនូវអ្វីដែលលោក​ហៅថា​ «​ពាណិជ្ជកម្មមិនយុត្តិធម៌»។

លោក Osius ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ បាននិយាយថា ​វៀតណាម​អាចកាត់បន្ថយពន្ធ ដោយបន្ថែម​ការទិញផលិតផលរបស់អាមេរិក​ រួមទាំងឧស្ម័នធម្មជាតិ​ពង្រាវ (LNG) ជាដើម​។

មន្រ្តីជំនាញដដែល​បាន​និយាយថា៖ «យើងកំពុងជំរុញឱ្យរដ្ឋាភិបាលវៀតណាមទិញ LNG របស់​សហរដ្ឋអាមេរិក​អាមេរិក ទិញយន្តហោះអាមេរិក​ ទាំងយន្តហោះស៊ីវិល និងយន្តហោះយោធា ​ការទិញផលិតផលកសិកម្ម ដូចជាសណ្តែកសៀង និងផ្លែឈើ និងគ្រាប់​ឈើ​មាន​តម្លៃបន្ថែមខ្ពស់ជាដើម​»។

លោកបន្ថែម​ថា​ ​វៀតណាមត្រូវចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងការដឹកជញ្ជូនផលិតផលដោយ​ប្រើវៀតណាមជាផ្លូវឆ្លងកាត់ដើម្បីបញ្ចៀសការដាក់ពន្ធ ដូចជាផលិតផល​ពីប្រទេសចិន​ទៅកាន់សហរដ្ឋអាមេរិក​ជាដើម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម