Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស៤នៅបាល់​ទិក​ប្រកាស​​​​​​​​​​ដកខ្លួន​​​ពី​អនុសញ្ញា​ហាមឃាត់​មីន ត្រៀមខ្លួន​ទប់​​ទល់​ការឈ្លាន​ពាន​របស់រុស្ស៊ី​​​

បានផុស

នៅ

​ប្រទេស​ជាច្រើន​​នៅ​តំបន់​បាល់​ទិក​ក្នុងអឺរ៉ុប​ខាងកើត​​ដែល​ព្រួយបារម្ភ​​​​អំពី​ការ​ឈ្លាន​ពាន​​​របស់​​​រុស្ស៊ីបាន​ប្រកាសស្ទើរ​តែ​ព្រម​គ្នា​ ក្នុងការ​​ដក​ខ្លួន​ចេញ​ពី​អនុសញ្ញា​​ទីក្រុង​​​អូតាវ៉ាស្តី​ពី​​​ការ​ទប់ស្កាត់​ការរីកសាយ​​មីន​ប្រឆាំង​​​មនុស្ស ខណៈពេលដែល​សហរដ្ឋអាមេរិក​​​​​ដែលជាសមាជិក​អង្គការ​ណាតូហាក់​ងាកចេញពី​​​ស្ថាប័ន​នេះ​ ទៅ​ស្រុះស្រួល​គ្នា​ជាមួយ​​​រុស្ស៊ី​។

បុគ្គលិក​​​កម្ចាត់មីនបំផ្លាញ​ទ្រព្យមីន។ blogs.icrc.org
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោង​សេចក្តីរាយការណ៍​ពីតំបន់​អឺរ៉ុប ប្រទេស​អេស្តូនី ឡេតូនី​ លីទុយអានី និង​ប្រទេស​ប៉ូឡូញ បានយល់ព្រមដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាអន្តរជាតិហាមប្រាមការមីនប្រឆាំងមនុស្ស ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងរបស់រុស្ស៊ីចំពោះរដ្ឋសមាជិកណាតូដែលជាប់ព្រំដែន។

​ការ​ប្រកាស​ដក​ខ្លួន​នេះ បាន​​កើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋបាល់ទិក និងប៉ូឡូញបានផ្តល់អនុសាសន៍ជា​ឯកច្ឆ័ន្ទឱ្យដកខ្លួនចេញពីអនុសញ្ញាអូតាវ៉ា។ ការ​​ដកខ្លួន​​​ពីអនុសញ្ញា​ត្រូវ​ប្រើពេល​​៦​ខែ​​ដើម្បីចូលជាធរមាន បន្ទាប់​ពីការ​ដាក់​ពាក្យ​​​របស់​ប្រទេសហត្ថលេខី​។​

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិ​រដ្ឋបាល់​​ទិក បាននិយាយថាពួកគេ«​ជឿថានៅក្នុងបរិយាកាសសន្តិសុខបច្ចុប្បន្ន វាជារឿងសំខាន់បំផុតក្នុងការផ្តល់នូវភាពបត់បែនរបស់កងកម្លាំងការពារជាតិរបស់យើង និងសេរីភាពនៃជម្រើសក្នុងការប្រើប្រាស់ប្រព័ន្ធអាវុធថ្មីៗ និង​ដំណោះស្រាយដើម្បី​ពង្រឹងការការពារ​ផ្នែកខាងកើតដែលងាយរងគ្រោះរបស់សម្ព័ន្ធមិត្ត»​។

រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានដកខ្លួនជាផ្លូវការចេញពីអនុសញ្ញាអូតាវ៉ា ​​ដែល​គេស្គាល់​ថា «សន្ធិសញ្ញាហាមប្រាមមីន»​។

អនុសញ្ញាអូតាវ៉ាត្រូវបានអនុម័តនៅឆ្នាំ១៩៩៧ ហើយចូលជាធរមាននៅឆ្នាំ​១៩៩៩ ដែលរហូត​ដល់​ពេល​នេះ​​​មាន​​ប្រទេសចំនួន១៦៤​​​ ជាភាគី​​ហត្ថលេខី​​នៃសន្ធិសញ្ញានេះ។ ក៏ប៉ុន្តែ​​ប្រទេស​​មហាអំណាច​ប្រជែង​ឥទ្ធិពល​​និង​ភូមិសាស្រ្ត​នយោបាយ​ ​រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន​ មិនបាន​ចូលជាសមាជិក​​របស់​អនុសញ្ញា​នេះ​ម្តង​ណា​​ឡើយ។

សារ​ព័ត៌មាន Euro News ​បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​​​ឡេតូនី លោកស្រី​ Evika Silina បាន​និយាយថា សេចក្តីព្រាងច្បាប់មួយនឹងត្រូវដាក់ជូនសភា ដែលត្រូវធ្វើការសម្រេចចិត្តចុងក្រោយនៅសប្តាហ៍ក្រោយ។

​លោកស្រី Silina បាននិយាយថា៖«ការសម្រេចចិត្តនេះនឹងផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធជាតិរបស់យើងនូវសមត្ថភាពបន្ថែម​នៅពេលដែលពួកគេអាចទិញនិងអ្វី” ។

នាយករដ្ឋមន្ត្រីបានបន្ថែមថា៖«ឡេតូនី​​ក៏​បាន​ពិចារណា​អំពីលទ្ធភាពដែលយើងអាចផលិតបាន ព្រោះនេះក៏ជាប់ទាក់ទងជាមួយ​យុទ្ធ​សាស្ត្រឧស្សាហកម្ម​យោធារបស់យើងដែលបានអនុម័តនាពេលបច្ចុប្បន្ននេះ»​។

ប្រទេស​ជាច្រើន​​នៅ​តំបន់​អឺរ៉ុប​ខាងកើត​​ជាប់​ព្រំដែន​​​​​​ប្រទេសរុស្ស៊ី​បាន​ប្រុង​​ប្រៀប​​​ការពារ​ខ្លួន​​ខ្លាំងជាងមុន បន្ទាប់​ពីរុស្ស៊ី​​បាន​លើក​ទ័ព​ឈ្លាន​ពាន​​​ចូល​ប្រទេស​អ៊ុយក្រែន​កាល​​​ពី​ដើមឆ្នាំ​២០២២ និង​បានអូសបន្លាយ​ពេលវេលា​ជាង​៣ឆ្នាំ​។ ប្រទេសមហាអំណាច​អឺរ៉ុប​ខាងលិច​ បាន​​បង្កើន​ការ​ជួយ​​ជ្រុមជ្រែង​​​ដល់​ប្រទេសអ៊ុយក្រែន​​ក្នុងការ​ទប់​ស្កាត់​ការ​​​​ឈាន​ទៅមុខ​​របស់​យោធារុស្ស៊ី​​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្រទេស៤នៅបាល់​ទិក​ប្រកាស​​​​​​​​​​ដកខ្លួន​​​ពី​អនុសញ្ញា​ហាមឃាត់​មីន ត្រៀមខ្លួន​ទប់​​ទល់​ការឈ្លាន​ពាន​របស់រុស្ស៊ី​​​

ព័ត៌មានជាតិ៨ នាទីutes មុន

អាជ្ញាធរខេត្តកណ្ដាល ប្រាប់ពលរដ្ឋស្រុកពញាឮ រួសរាន់មកពិនិត្យទិន្នន័យក្បាលដី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រដ្ឋបាលលោក ត្រាំ កំពុង​ពិចារណា​គម្រោង​លុបបំបាត់អង្គភាព​បង្ការ​មេរោគ​អេដស៍

ព័ត៌មានជាតិ២៤ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន ពន្យល់ពីតួនាទីក្រសួង លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដល់និស្សិតជិត ២០០នាក់ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម