ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក ត្រាំ កំពុងពិចារណាគម្រោងលុបបំបាត់អង្គភាពបង្ការមេរោគអេដស៍
រដ្ឋបាលលោក ត្រាំ បច្ចុប្បន្នកំពុងពិចារណាលើគម្រោងលុបចោលនូវនាយកដ្ឋានបង្ការមេរោគអេដស៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ដែលគ្រប់គ្រងលើកិច្ចខិតខំប្រឹងប្រែងតាមដាន និងការពារមេរោគអេដស៍។

យោងតាមការចុះផ្សាយនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥របស់សារព័ត៌មាន NBC ផែនការបំបាត់នាយកដ្ឋានបង្ការមេរោគអេដស៍នេះ ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយមិនទាន់មានសេចក្ដីសម្រេចផ្លូវការណាមួយនោះទេ។
ការពិចារណានេះ មានគោលបំណងកំណត់ថាតើនាយកដ្ឋានបង្ការមេរោគអេដស៍ បានធ្វើការជាន់គ្នាជាមួយភ្នាក់ងារ ឬកម្មវិធីសុខភាពផ្សេងទៀតដែរឬក៏អត់។ មួយវិញទៀត វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ក្នុងការរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងាររដ្ឋាភិបាលឡើងវិញ និងធ្វើឲ្យពួកគេកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយទីភ្នាក់ងារណាដែលស្ទួនគ្នា។
នាយកដ្ឋានបង្ការមេរោគអេដស៍ ទទួលបានថវិកាប្រមាណ ១,៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយផ្តោតលើសកម្មភាព ដូចជា ការត្រួតពិនិត្យការឆ្លងមេរោគអេដស៍ និងការលើកកម្ពស់វិធានការបង្ការ រួមទាំងការប្រើប្រាស់ថ្នាំបង្ការផងដែរ។ ការកាត់បន្ថយ ឬរៀបចំរចនាសម្ព័ន្ធឡើងវិញនៃផ្នែកនេះ បានធ្វើឲ្យមានក្ដីព្រួយបារម្ភក្នុងចំណោមសកម្មជនអេដស៍ ដែលអះអាងថា ការផ្លាស់ប្តូរអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារការឆ្លងមេរោគអេដស៍ថ្មី និងការផ្តល់សេវាកម្មសំខាន់ៗ។
សូមបញ្ជាក់ថា គំនិតដែលចង់បំបាត់ចោលនូវនាយកដ្ឋានបង្ការមេរោគអេដស៍ ហាក់ផ្ទុយពីការប្តេជ្ញាចិត្តពីមុនរបស់រដ្ឋាភិបាលអាមេរិក ដែលបង្កើតឡើងនៅឆ្នាំ២០១៩ ជាមួយគំនិតផ្តួចផ្តើម «បញ្ចប់ការរីករាលដាលនៃមេរោគអេដស៍» ដែលមានគោលបំណងកាត់បន្ថយករណីឆ្លងមេរោគអេដស៍ថ្មីចំនួនឲ្យបាន ៩០% នៅឆ្នាំ២០៣០៕
ដោយ៖ ឈាង

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ