Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម

បានផុស

នៅ

លោក​សន្តិ​បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួម​ជាមួយ​ប្រតិភូ​អម​ដំណើរ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ស្ថិត​ក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក​សន្តិ​បណ្ឌិត នេត សាវឿន មាន​ប្រសាសន៍​ថា មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេលនេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​សង្គ្រោះ ព្យាបាល ថែរក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​ទាំងមូល។

លោក​សន្តិ​បណ្ឌិត ក៏បាន​ចាត់ទុកថា ការ​សាងសង់​មណ្ឌល​សុខភាព​នៅ​ទីនេះ គឺជា​គំរូ​មួយ ជា​វីរភាព​មួយ សម្រាប់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល និង​វិស័យ​សុខុមាលភាព ពីព្រោះ​វិស័យ​សុខាភិបាល និង​សុខុមាលភាព​នេះ គឺជា​វិស័យ​អាទិភាព​នៅ​ក្នុង​នយោបាយ​បញ្ចកោណ នៃ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល។

ជាមួយ​នេះ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ដែរ​ថា នៅ​ឆ្នាំ ២០២៤ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់ លោកស្រី លាង មួចឆេង ហ៊ុន​ណង ដែល​លោកស្រី មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ផ្តល់​សេវា​ ដោយ​អគារ​នោះ​នៅ​តូច និង​គ្មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា​សុខាភិបាល និង​បុគ្គលិក​សម្រាក​យាម​ប្រចាំការ​ពេលយប់ ហើយ​មាន​បំណង​ចង់​ពង្រីក​សេវា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត នៅ​ក្នុង​មណ្ឌល​សុខភាព​ពាម​កោះ​ស្នា ដើម្បី​ជា​បង្អែក​របស់​ប្រជាជន​សម្រាប់ ៣ ឃុំ តាម​មាត់ទន្លេ មាន​ឃុំ​ពាម​កោះ​ស្នា ឃុំ​ព្រះ​អណ្តូង ឃុំ​ខ្ពប​តា​ងួន ទើប​លោកស្រី បាន​សម្រេច​ចិត្ត​សាងសង់​អគារ​ថ្មី ១ ខ្នង ដែល​មាន​ទទឹង ១៣ ម៉ែត្រ បណ្ដោយ ១៩ ម៉ែត្រ មាន ៨ បន្ទប់ មាន​វេរ៉ង់ដា​ខាងមុខ​សម្រាប់​រថយន្ត​គិលានសង្គ្រោះ​ដឹក​អ្នកជំងឺ​ឡើង​-​ចុះ ព្រមទាំង​បាន​ចាក់សាប ទំហំ ២,៦០ ម៉ែត្រ គុណ ៤,១០ ម៉ែត្រ សម្រាប់​ដាក់​ខ្ចុះ​ធ្វើ​ពី​ដែក​ប្រក់​ក្បឿង ចំនួន ១ ខ្នង , ឃ្លាំង​ដាក់​សម្ភារៈ ១ ខ្នង ទំហំ ៣,៦០ ម៉ែត្រ គុណ ៤ ម៉ែត្រ , រោង​ដាក់​ឡាន ១ ខ្នង​ទំហំ ៥ ម៉ែត្រ គុណ ៨,២០ ម៉ែត្រ , ធ្វើ​របង​ព័ទ្ធជុំវិញ ព្រមទាំង​ខ្លោងទ្វារ​មាន​បំពាក់​ស្លាក​មណ្ឌល​សុខភាព​រួចជាស្រេច​តែម្ដង សរុប​ថវិកា ១៤៥,៦៧៨.៨៩ ដុល្លារ។

លោក​អភិបាល​ខេត្ត ក៏បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ឲ្យ​ពង្រឹង​គុណភាព​សេវា​វេជ្ជសាស្ត្រ​អម និង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ពង្រីក​សេវា​បន្ថែម តាមរយៈ​ការ​រៀបចំ​បន្ថែម​បុគ្គលិក​ឲ្យ​បាន​ចំនួន ១២ នាក់ ព្រមទាំង​មាន​វេជ្ជបណ្ឌិត ១ នាក់ ប្រចាំការ​នៅ​មណ្ឌល​សុខភាព​នេះ​ផង​ដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធមណ្ឌលសុខភាពពាមកោះស្នា នៅខេត្តកំពង់ចាម

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន ពន្យល់ពីតួនាទីក្រសួង លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដល់និស្សិតជិត ២០០នាក់ 

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ្នកជំនាញ៖ វៀតណាមស្ថិត​ក្នុងហានិភ័យពិតប្រាកដនៃពន្ធរបស់ ត្រាំ ​

ក្រសួងការងារ
ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងការងារ ប្រកាសបើកប្រាក់ឈ្នួលជូនកម្មករកម្មរិនីរោងចក្រ​ ម៉ូហ្វាស ដែលត្រូវអគ្គិភ័យ​ឆាប​ឆេះ​នៅខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច១៧ នាទីutes មុន

យុទ្ធនាការ «រដូវកាលបៃតង» កម្ពុជាផ្ដើមទាក់ទាញភ្ញៀវ​ទេសចរពីតំបន់មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម