Connect with us

ព័ត៌មានអន្ដរជាតិ

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

បានផុស

នៅ

ក្រោយចំណាយពេល២ម៉ោងកន្លះសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន រួចមក, មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានឆ្លៀតផ្តល់បទសម្ភាសជាមួយទូរទស្សន៍ Fox News ទៀតនៅថ្ងៃពុធទី១៩ខែមីនាឆ្នាំ២០២៥ ដោយក្នុងនោះ លោកបានព្រមានថា កងទ័ពអាមេរិកក៏អាចនឹងចូលប្រយុទ្ធផងដែរ ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន រីករាលដាលទៅជាសង្គ្រាមលោកលើកទី៣។

លោក ដូណាល់ ត្រាំ (រូបថត៖ Salon)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ទៅពិធីការិនី Laura Ingraham ថា «យើងចង់បញ្ចប់សង្គ្រាមឥឡូវនេះ អ្នកមានកាំភ្លើងច្រើនភ្ជង់ដាក់គ្នា ហើយបើបទឈប់បាញ់មិនបន្តទៅមុខទេនោះ វានឹងពិបាកហើយ។ សូមមើលចុះ យើងកំពុងធ្វើរឿងនេះ! មិនមានជនជាតិអាមេរិកណាម្នាក់ចូលរួមទេ ប៉ុន្តែវាអាច ប្រសិនបើកើតសង្គ្រាមលោកលើកទី៣។ អាចនិយាយថា វាជារឿងគួរឲ្យអស់សំណើច ប៉ុន្តែតើអ្នកដឹងទេ មានរឿងចម្លែកៗជាច្រើនបានកើតឡើង»។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបញ្ជាក់ឡើយថាតើ ក្នុងករណីសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងមែន តើទ័ពអាមេរិក នឹងចូលជួយប្រយុទ្ធឲ្យខាងណា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ឆ្វេង) ជាមួយពិធីការិនី Laura Ingraham (រូបថត៖ Fox)

នេះមិនមែនទើបលើកដំបូងឡើយដែលលោក ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ពោលកាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិករូបនេះ ក៏ព្រមានដែរថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ ហើយសង្គ្រាមនោះទៀតសោត នឹងមានទំហំធំបំផុត។

យ៉ាងណា កាលពីថ្ងៃអង្គារទី១៨ខែមីនា លោកពូទីន បានឯកភាពផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ ដ្បិតមិនយល់ព្រមចំពោះបទឈប់បាញ់ទាំងស្រុងក៏ដោយ។

(រូបថត៖ Reuters)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកត្រាំនិងពូទីន បានពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។ 

ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ១៨ នាទីutes មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ប្រទេស៤នៅបាល់​ទិក​ប្រកាស​​​​​​​​​​ដកខ្លួន​​​ពី​អនុសញ្ញា​ហាមឃាត់​មីន ត្រៀមខ្លួន​ទប់​​ទល់​ការឈ្លាន​ពាន​របស់រុស្ស៊ី​​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម