Connect with us

សន្តិសុខសង្គម

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍ច្បារអំពៅទី២ ចុះ​ឆ្មក់​ចាប់​ទីតាំង​បេីក​លេង​ល្បែងសុីសង​ខុសច្បាប់ (អាប៉ោង) ដក​ហូត​បាន​វត្ថុតាងមួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ​ បានធ្វើឡើងកាលពីវេលាម៉ោង ០៦ នឹង ៤០នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងភូមិដេីមចាន់​ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

យោង​តាម​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​បាន​ខល​ទៅ​កាន់ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ថា មាន​ក្រុម​អ្នក​ញៀន​ល្បែង​មួយ​ក្រុម បាន​កំពុង​បើក​វង់​ល្បែង​សុីសង​ខុស​ច្បាប់ ( អាប៉ោង ) ។ ភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍ច្បារអំពៅទី០២ បាន​បញ្ជា​ឱ្យ​កម្លាំងនគរបាលប៉ុស្តិ៍ ចុះ​ទៅ​បង្រ្កាប​ទី​តាំង​ខាង​លើ​តែម្តង។

ជា​លទ្ធផល ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ សមត្ថកិច្ច​ដក​ហូត​វត្ថុតាង​រួម​មាន ចាន​សម្រាប់​បាញ់​អាប៉ោងចំនួន០១ , អាប៉ោងចំនួន០១​ គ្រាប់, កញ្ច្រែងចំនួន០៤​ , កៅអីចំនួន១៥ , កង្ហាចំនួន០១ គ្រឿង។ ចំពោះ​អ្នក​បេីក​ទីតាំង​នឹង​អ្នក​លេង​បាន​រត់​ចែក​ជើង​គ្នា​ពេល​សមត្ថកិច្ច​ទៅ​ដល់​បាត់​ទៅ​ហើយ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​យក​សម្ភារៈ​ខាង​លើ យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ វិនាទី មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម