Connect with us

ព័ត៌មានជាតិ

ស្វាយខ្ទិះដែលស្ទើរផុតពូជកំពុងលក់បានថ្លៃលើទីផ្សារ

បានផុស

នៅ

ស្វាយខ្ទិះ គឺជាប្រភេទស្វាយម្យ៉ាងរបស់ខ្មែរតាំងពីដើមរៀងមក ដែលមានលក្ខណៈតូចៗហើយគេមិនចាំបាច់បន្ទុំ ឬទុកឲ្យទុំនៅលើដើមឡើយ ដោយសារតែស្វាយខ្ទិះគេញ៉ាំនៅពេលវាចាស់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នគេសង្កេតឃើញថា ដើមស្វាយខ្ទិះនៅតាមភូមិស្ទើរតែផុតពូជទៅហើយ ព្រោះកម្រឃើញគេដាំបន្តទៀតណាស់ ប៉ុន្តែនៅរដូវនេះ ខណៈពេលដែលស្វាយខ្ទិះកំពុងហុចផលដំបូងក៏ស្រាប់តែបានតម្លៃខ្ពស់នៅលើទីផ្សារ ព្រោះវាជាស្វាយមួយប្រភេទដែលកម្រ និងស្ទើរបាត់បង់ទៅហើយ។

អ្នកស្រី ផល្លា ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានរៀបរាប់ថា សព្វថ្ងៃអ្នកស្រីប្រកបមុខរបរលក់ផ្លែឈើបន្តិចបន្តួចនៅផ្សារ ដោយនៅក្នុងភូមិរបស់អ្នកស្រី មានដើមស្វាយខ្ទិះនៅសេសសល់ហើយក៏កំពុងចេញផ្លែដែរនោះអ្នកស្រីក៏បានទិញបន្តពីម្ចាស់ស្វាយយកមកលក់គ្រាន់បានកម្រៃខ្លះ។

អ្នកស្រីបន្ថែមថា សព្វថ្ងៃតម្លៃផ្លែស្វាយខ្ទិះដែលអ្នកស្រីយកមកលក់នៅលើទីផ្សារ គឺអាចបានដល់ទៅ ៨ពាន់រៀល ក្នុងមួយគីឡូក្រាម គឺតម្លៃនេះជាតម្លៃខ្ពស់ណាស់ទៅហើយ ដោយសារតែនៅតាមភូមិគេមិនសូវឃើញមានដើមស្វាយខ្ទិះសោះឡើយ ដូច្នេះហើយទើបតម្លៃលក់បានខ្ពស់ ហើយម្យ៉ាងទៀតវាផ្លែដើមដៃផង។

អ្នកស្រី ផល្លា បន្តថា រាល់ថ្ងៃក្នុងការទិញស្វាយខ្ទិះយកមកលក់នៅលើទីផ្សារ គឺក្នុងមួយថ្ងៃអាចលក់បានពី ១៥ទៅ ២៥ គីឡូក្រាម ប៉ុន្តែអ្នកស្រីទាយថា នៅថ្ងៃចូលឆ្នាំខាងមុខនេះ តម្លៃស្វាយខ្ទិះអាចនឹងធ្លាក់ចុះមកវិញ ដោយសារតែដើមដែលនៅសេសសល់ផ្សេងៗទៀត វាក៏ចេញផ្លែដូចគ្នា ដូច្នេះវាមិនអាចបានតម្លៃដូចថ្ងៃនេះនោះឡើយ។ បើទោះបីជាស្វាយខ្ទិះមានតម្លៃខ្ពស់នៅលើទីផ្សារក៏ដោយ ក៏គេសង្កេតឃើញថា ប្រជាពលរដ្ឋហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដាំដូចស្វាយកែវល្មៀតនោះឡើយ គេមិនដឹងថានេះដោយសារតែកង្វះខាតពូជឬយ៉ាងណានោះទេ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម