Connect with us

ជីវិតកម្សាន្ដ

Park Hyung Sik ក្លាយជាតារាសម្តែងបានប្រាក់ចំណូលច្រើនគេ ក្រោយ Kim Soo Hyun មានរឿងអាស្រូវស្នេហា

បានផុស

នៅ

Kim Soo Hyun ត្រូវ​​គេ​រាយការណ៍​ថា​ បាន​បាត់​បង់​តំណែង​ជា​តារា​សម្ដែង​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទៅឲ្យ Park Hyung Sik វិញ ចំពេល​មាន​ការ​ចោទ​ប្រកាន់​ជុំវិញ​ទំនាក់ទំនង​អតីតកាល​របស់​លោកជាមួយ​នឹង​តារា​សម្ដែង Kim Sae Ron។

តារាសម្ដែង Park Hyung Sik
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត The Korea Times លោក Kim Soo Hyun រកបាន ៥ ពាន់លានវ៉ុន (៣.៤លានដុល្លារអាមេរិក) សម្រាប់រឿងភាគ ១៦ ចុងក្រោយក្រោមចំណងជើងថា «Queen of Tears» ដែលមានន័យថា ៣១២.៥ លានវ៉ុន (២១៤,៣៧៧ ដុល្លារអាមេរិក) ក្នុងមួយភាគ។ ប្រាក់បៀវត្សរ៍របស់គាត់ មានចំនួនច្រើននៃថវិកាផលិតកម្ម ៤០ ពាន់លានវ៉ុនរបស់រឿង។

សម្រាប់ការប្រៀបធៀប តារាកូរ៉េជើងចាស់ផ្សេងទៀត រកចំណូលបានតិចជាងច្រើនក្នុងមួយវគ្គ។ យោងតាម ​​South China Morning Post តារាប្រុស Hyun Bin រកបាន ៨៤,០០០ ដុល្លារអាមេរិកក្នុងមួយភាគ បន្ទាប់មក So Ji Sub និង Jo In Sung ទទួលបាន ៦៧,០០០ ដុល្លារ, Lee Min Ho ៦២,០០០ ដុល្លារអាមេរិក និង Lee Seung Gi ទទួលបាន ៥៩,០០០ ដុល្លារ។

ដោយដកស្រង់ពី N Entertainments, India Times បានបង្ហាញថា Park Hyung Sik បានវ៉ាដាច់ Kim Soo Hyun ជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ គាត់ត្រូវបានគេរាយការណ៍ថារកបាន ៥០០ លានវ៉ុនក្នុងមួយភាគសម្រាប់រឿង «Doctor Slump» ឆ្នាំ ២០២៤ របស់គាត់ដែលស្មើនឹង ៨ ពាន់លានវ៉ុន (៥.5៥ លានដុល្លារអាមេរិក) សម្រាប់រឿងភាគ ១៦ ។ មិនតែប៉ុណ្ណោះ Park Hyung Sik ក៏បានចរចាតម្លៃខ្ពស់ជាងនេះសម្រាប់គម្រោងរបស់គាត់ “Buried Hearts” នាពេលខាងមុខ ទោះបីជាចំនួនពិតប្រាកដមិនត្រូវបានបង្ហាញក៏ដោយ។

នៅអាយុ ៣៤ ឆ្នាំ Park Hyung Sik បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកនៃក្រុម K-pop ZE:A ក្នុងឆ្នាំ ២០១០ មុនពេលផ្លាស់ប្តូរទៅជាការសម្ដែង។ គាត់ទទួលបានការទទួលស្គាល់ជាមួយនឹងតួនាទីរបស់គាត់នៅក្នុងរឿង “The Heirs” ឆ្នាំ ២០១៣ ហើយបានលេចធ្លោជាមួយនឹងរឿងភាគល្បីៗដូចជា “Strong Girl Bong Soon”, “Suits” និង “Our Blooming Youth” ។

យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun បានទទួលរងនូវការចោទប្រកាន់អំពីទំនាក់ទំនងអតីតកាលជាមួយ Kim Sae Ron ដែលទទួលមរណភាពនៅអាយុ ២៥ ឆ្នាំ។ កាលពីថ្ងៃទី ១០ ខែមីនា Channel YouTube Hoverlab ដែលត្គេស្គាល់ថា Garo Sero Institute បានចាក់ផ្សាយបទសម្ភាសន៍ជាមួយស្ត្រីម្នាក់អះអាងថាជាម្តាយមីង Kim Sae Ron ។ នាង​បាន​ចោទ​ប្រកាន់​ថា លោកមាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារាស្រី តាំង​ពី​នាង​មាន​អាយុ ១៥ ឆ្នាំ។

គ្រួសាររបស់ Kim Sae Ron បានអះអាងបន្ថែមថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៦ ឆ្នាំ ហើយក្រោយមក Kim Soo Hyun បានបង្ខំនាងឲ្យសង ៧០០លានវ៉ុន (៤៨១,៦២៦ ដុល្លារអាមេរិក) ដែលជាបន្ទុកហិរញ្ញវត្ថុដែលពួកគេនិយាយថាបានរួមចំណែកដល់ការតស៊ូរបស់នាងមុនពេលនាងស្លាប់។ ភាពចម្រូងចម្រាសនេះបានធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់ Kim រួចជាស្រេច ដែលនាំឲ្យមានការធ្លាក់ចុះនៃរូបភាពសាធារណៈ ការបាត់បង់ម៉ាកយីហោ និងអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម៕

តារាសម្ដែង Kim Soo Hyun

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះចម្រូងចម្រាស Park Seo Joon ត្រូវគេភ្ចាប់រឿងអាស្រូវជាមួយ Kim Soo Hyun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៤ វិនាទី មុន

Park Hyung Sik ក្លាយជាតារាសម្តែងបានប្រាក់ចំណូលច្រើនគេ ក្រោយ Kim Soo Hyun មានរឿងអាស្រូវស្នេហា

កីឡា២ នាទីutes មុន

លោកគ្រូ Koji ថា ការ​លេង​យប់​មិញ​មិន​អាក្រក់​ពេក​ទេ តែមាន​ចំណុច​ខ្វះ​ខាត​ច្រើន

ព័ត៌មានជាតិ៣ នាទីutes មុន

អាជ្ញាធរស្រុកចិត្របុរី និងអាវុធហត្ថខេត្តក្រចេះ ចុះជួយជួសជុលផ្ទះសំបែងពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

កីឡា១៤ នាទីutes មុន

គ្រូ​វៀតណាម​ មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេងប៉ះ​ កម្ពុជា​ យប់​មិញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម