Connect with us

ព័ត៌មានជាតិ

លោក ញ៉ែម សំអឿន ថា ករណីឱ្យគ្រប់គ្រងបញ្ជីសុនខ ព្រោះលោកឃើញថាមានផលប៉ះពាល់ច្រើនដែលបណ្តាលមកពី សុនខ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផុសលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថា មូលហេតុដែលលោកបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ឱ្យមានការចុះបញ្ជីចំនួនសត្វសុនខត្រឹមត្រូវ ព្រោះលោកសង្កេតឃើញថា មានផលប៉ះពាល់មិនល្អច្រើន ដែលបណ្តាលមកពីសត្វសុនខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុន មានការចែកចាយពេញបណ្តាញសង្គម ពីសារសំឡេងដែលលោកបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រួតពិនិត្យសត្វសុនខតាមដងផ្លូវ តាមរយៈឱ្យមានការចុះបញ្ជីសត្វសុនខតាមផ្ទះ និងមូលដ្ឋានឱ្យបានត្រឹមត្រូវ ពីចំនួនសត្វសុនខនោះ និងមានការគ្រប់គ្រងឱ្យបានល្អ កុំបណ្តោយឱ្យសត្វដើរពាសពេញសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់មួយចំនួនដល់ពលរដ្ឋ។ ចំពោះសារសំឡេងត្រូវបានបញ្ចេញ ឃើញថាមានប្រជាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញប្រតិកម្ម ឯ មួយចំនួនទៀត ក៏បានយល់ស្របចំពោះអភិបាលខេត្តរតនគិរីដែរ។  

ជុំវិញបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតគិរី បានបកស្រាយថា៖ “ហេតុដែលខ្ញុំបញ្ជាទៅអាជ្ញាធរក្រោមឱវាទឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន ជាពិសេសតាមដងផ្លូវសាធារណៈក៏ព្រោះសង្កេតឃើញថាមានផលប៉ះពាល់មិនល្អច្រើនដែលបណ្តាលមកពីសត្វសុនខដែលម្ចាស់ព្រលែងពាសវាលពាសកាលតាមផ្លូវសាធារណៈដោយមិនខ្វល់ពីអ្នកដទៃ ”

បន្ថែមពីនេះ ក្នុងសំណេរខាងលើ លោកក៏បញ្ជាក់ និងទទួលស្គាល់ថា សត្វសុនខ ជាសត្វដែលគួរឱ្យស្រឡាញ់ និងចេះការពារផ្ទះ។ ប៉ុន្តែ សុនខ ក៏មានផលអវិជ្ជមានដែរ ដូចជា មានជំងឺឆ្កែឆ្កួត, ខាំ ដេញ កាយសំរាមនាំឱ្យហើរពេញតាមដងផ្លូវដែលមិនអាចគ្រប់គ្រងបាន, កកាយ និងព្រុសរំខានពេលយប់។ សុនខ ក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍ រួមទាំង គោ ក្របី ជ្រូក ដូចគ្នា។

លោកបញ្ជាក់បន្ថែមថា ពលរដ្ឋអាចចិញ្ចឹមបានគ្រប់សត្វ ប៉ុន្តែ ត្រូវមានទំនួលខុសត្រូវលើសត្វរបស់ខ្លួនដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់រឿងរ៉ាវដល់អ្នកដទៃ និងសង្គម។ ហេតុនេះ លោកសង្ឃឹមថាប្រជាពលរដ្ឋនឹងយោគយល់ចំណុចនេះ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Sokha Hotels

ព័ត៌មានពេញនិយម