Connect with us

កីឡា

រាជរដ្ឋាភិបាល​ ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​ ១១ប្រភេទ​កីឡា​សរុប​​ជាង​ ១លាន​ ២សែន​ដុល្លារ​

បានផុស

នៅ

រសៀល​ថ្ងៃ​ទី១៩​ ខែ​មីនា​ ឆ្នាំ​២០២៥​ លោក​ ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ តំណាង​រាជរដ្ឋាភិបាល​ បាន​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ ១១​ប្រភេទ​កីឡា​ដែល​ឈ្នះ​មេដាយ​ មាស ប្រាក់​ សំរឹទ្ធ សរុប​ថវិកា​ ១,២៤៦,២២៥លាន​ដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកអគ្គនាយកដ្ឋាន​កីឡា

នេះ​បើ​តាម​របាយការណ៍​របស់​លោក​ ប៉ុន​ សុខ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កីឡា​ បាន​បញ្ជាក់​ថា​ ពិធី​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​ជយលាភី​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នានា​​នោះ​រួម​មាន​ កីឡា​ប៊ូល​ និង​ប៉េតង់​ ចំបាប់​ ការ៉ាតេ​ កាយសម្ព័ន្ធ​ ហែលទឹក​ពាក់​ជើង​ទា​ កាយវប្បកម្ម​ គុន​ចម្រុះ​ វ៉ូវីណាម​ ជឺជីតស៊ូ​ តេក្វាន់ដូ​ ITF​ និង​យូដូ។​

រូបភាពផេកអគ្គនាយកដ្ឋាន​កីឡា

មេដាយ​ទាំង​នោះ​គឺ​​ឈ្នះ​ពី​ព្រឹត្តិការណ៍​ នៃ​ការ​ប្រកួត​កីឡា​សកល​វិទ្យាល័យ​អាស៊ីអាគ្នេយ៍​ លើក​ទី២១​ កីឡា​មធ្យម​សិក្សា​អាស៊ីអាគ្នេយ៍​ លើក​ទី១៣​ ជើងឯក​កម្រិត​ពិភពលោក​ អាស៊ី​ និង​កម្រិត​អាស៊ីអាគ្នេយ៍​ សរុប​ទាំង​អស់​មាន​ ១៦០​គ្រឿង (មាស៣១ ប្រាក់៤៩​ សំរឹទ្ធ៨០គ្រឿង) ។

រូបភាពផេកអគ្គនាយកដ្ឋាន​កីឡា

ថវិកា​លើក​ទឹកចិត្ត​នេះ​ប្រគល់​ដល់​ កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ សរុប​ទាំង​អស់​មាន​ ២១៦​នាក់ និង​គិត​ជា​ថវិកា​មាន​ ៤,៩៨៤,៩០០,០០០​រៀល​ និង​ត្រូវ​ជា​ ១,២៤៦,២២៥ដុល្លារអាមេរិក។​ ពិធី​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​នេះ​ដែរ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោម​អធិបតីភាព​លោក​ ហង់​ ជួន​ណារ៉ុន ឧបនាយរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា៕​

រូបភាពផេកអគ្គនាយកដ្ឋាន​កីឡា

អត្ថបទដោយ​៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

ក្រុមហ៊ុនចិន​ចំនួនពីរ មួយ​ជំនាញ​ផលិតអាគុយស្តុកអគ្គិសនី​ ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា

កីឡា២ នាទីutes មុន

រាជរដ្ឋាភិបាល​ ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​ ១១ប្រភេទ​កីឡា​សរុប​​ជាង​ ១លាន​ ២សែន​ដុល្លារ​

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ញ៉ែម សំអឿន ថា ករណីឱ្យគ្រប់គ្រងបញ្ជីសុនខ ព្រោះលោកឃើញថាមានផលប៉ះពាល់ច្រើនដែលបណ្តាលមកពី សុនខ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រឹម៤៨ម៉ោង Netanyahu សម្លាប់មនុស្សនៅហ្គាហ្សាជិត ១ ០០០នាក់ ឥឡូវបញ្ជាឲ្យបើកប្រតិបត្តិការជើងគោកទៀត

សេដ្ឋកិច្ច១៦ នាទីutes មុន

ផលិតកម្មអំបិលក្នុងខេត្តកំពត សម្រេចបានជាង ១២ ម៉ឺនតោននៅឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម