Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិន​ចំនួនពីរ មួយ​ជំនាញ​ផលិតអាគុយស្តុកអគ្គិសនី​ ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា

បានផុស

នៅ

នាព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយប្រតិភូនៃក្រុមហ៊ុនមកពីប្រទេសចិន ដែលដឹកនាំដោយ លោក Billy Tam នាយកក្រុមហ៊ុន Louis International (Holdings) Co., Ltd និង លោក Sun Fangzhou នាយកក្រុមហ៊ុន Hubei Cherizon Group Co., Ltd ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួបនេះ តំណាងក្រុមហ៊ុន Louis International បានជម្រាបជូនអំពីបទពិសោធន៍របស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ដែលមានទាំងនៅក្នុងប្រទេសចិន និង នៅបរទេស ចំនួន ៣ ទីតាំង (មានផ្ទៃដីសរុប ប្រមាណ ៣០០ ហិកតា) និងមានសហគ្រាសជាច្រើនកំពុងវិនិយោគក្នុងការផលិត ផលិតផលប្រើប្រាស់ក្នុងផ្ទះ, ផលិតផលសម្រាប់វេចខ្ចប់, សំលៀកបំពាក់, អាគុយស្តុកអគ្គិសនី និង ផលិតផលតុបតែងក្នុងផ្ទះជាដើម។

ជាមួយនេះ, តំណាងក្រុមហ៊ុន Hubei Cherizon Group ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា លើការផលិតអាគុយខ្នាតធំ សម្រាប់ស្តុកអគ្គិសនី, និង ការគ្រប់គ្រងសំណល់អាគុយ ដោយប្រមូល អាគុយចាស់ៗ និងខូចមកកែច្នៃឡើងវិញ ។

ក្រុមហ៊ុនទាំង ២ បានបង្ហាញអំពីឆន្ទៈក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និង បទពិសោធន៍របស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងសួនឧស្សាហកម្មនៅបរទេស មកវិនិយោគនៅកម្ពុជា ផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាម​រយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ថ្មីៗនេះ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបន្តមានសុពលភាព​ដល់ដំណាច់ឆ្នាំ ២០២៥ និង ស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

តាមការស្នើសុំរបស់តំណាងក្រុមហ៊ុន លោក ហ៊ាន សាហ៊ីប ក៏​បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ សម្របសម្រួលជូនប្រតិភូក្រុមហ៊ុន ក្នុងការធ្វើទស្សកិច្ចក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពី បរិយាកាសវិនិយោគ, យន្តការសម្របសម្រួលវិនិយោគតាមកម្មវិធីពិសេស និងស្វែងយល់អំពីតំបន់សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការដោយជោគជ័យនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម