Connect with us

កីឡា

តាម​វេបសាយ​វៀតណាម Nick Taylor ផ្តល់​ពិន្ទុ​៦.៥/១០​សម្រាប់​កម្ពុជា​យប់​មិញ

បានផុស

នៅ

សមាជិក​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជម្រើស​ជាតិ​កម្ពុជា Nick Taylor ត្រូវ​បានសារព័ត៌មាន​វៀតណាម Vietnam.vn សួរ​ជា​ច្រើន​សំណួរ បន្ទាប់​ពី​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ម្ចាស់​ផ្ទះ វៀតណាម ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​កម្ពុជា ដោយ​លទ្ធផល ២-១ យប់​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០២៥។

កីឡាករ Nick Taylor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​បម្រើ​ការ​ពារ​ស្លាប Nick Taylor បាន​និយាយ​ថា គម្លាត​គុណភាព​រវាង​វៀតណាម និង​កម្ពុជា​មិន​ខុស​គ្នា​ឆ្ងាយ​ប៉ុន្មាន​ឡើយ។ ការ​លេង​របស់​វៀតណាម​មាន​ចលនាផ្លាស់​ទី កម្លាំង​ស៊ុហ្វ សម្រុក​ប្រយុទ្ធ និង​បង្កើត​ឱកាសបាន​ច្រើន​ដែល​ជា​ស្ទីល​លេង​របស់​​វៀតណាម​ ដែល​ខុស​ពី​ក្រុម​ជម្រើស​ជាតិ​ថៃ​ដែល​លេង​ការពារ​ច្រើន​ជាង​ប្រយុទ្ធ។

កីឡាករ​រៀប​រាប់​ពី​ការ​ប្រកួត​ថា ៖«ខ្ញុំ​គិត​ថា លទ្ធផល​នេះ អាច​ទទួល​យក​បាន​សម្រាប់​កម្ពុជា។ យើង​ពិបាក​ខ្លាំង​នៅ​វគ្គ​ទី១ ពី​ព្រោះ​ វៀតណាម ​លេង​ដោយ​មាន​ទំនុក​ចិត្ត និង​បង្កើត​​ចន្លោះ​លេង​បាន​យ៉ាង​ល្អ។ ក្នុង​វគ្គ​ទី​២ អ្វី​ៗ​ត្រូវ​បាន​កែ​លំអ។ យើង​កាន់​តែ​សកម្ម និង​គ្រប់​គ្រង​ស្ថានការណ៍​បាន​ច្រើន»។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

កីឡាករ​បាន​សង្កត់​ធ្ងន់​ថា ៖«ទោះ​បី​ជា​យ៉ាងណា យើង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន​ជាង​នេះ មិន​ត្រូវ​ឲ្យ​បាត់​បង់​បាល់​ដោយ​ងាយ​ៗ​នោះ​ទេ។ វៀតណាម​បង្កើត​ឱកាស​​វាយក​លុក​ស្លាប​ច្រើន​ណាស់។ ជា​រួម​ខ្ញុំ​ឲ្យ​ពិន្ទុ ៦.៥​/១០ ​សម្រាប់​ក្រុម​កម្ពុជា»។​

នៅ​ពេល​សួរ​ថា តើ​យល់​យ៉ាង​ណា​១​គ្រាប់​របស់​កម្ពុជា​ស៊ុត​ចូល​វៀតណាម? កីឡាករ​ខ្មែរ-អាមេរិក​បាន​ឆ្លើយ​ថា ក្រុម​បាន​ពិភាក្សា​ក្រោយ​ចប់​វគ្គ​ទី១។ ក្រុម​ត្រូវ​លេង​ឲ្យ​មាន​សន្ទុះ​ខ្លាំង​បន្ថែម​ទៀត និង​ត្រូវ​លេង​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង។ គ្រាប់​បាល់​កើត​ឡើង​ពី​ចលនា​ស៊ី​សង្វាក់​គ្នា ហើយ​ទី​បំផុត​​អាច​បំប៉ោង​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​បាន។

កីឡាករ ប៉ុង សាំយូអែល

«វា​ជា​ពេល​​វេលា​ដ៏​អស្ចារ្យ​សម្រាប់ សាំយូអែល ​ដែល​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​សម្រាប់​ការ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​លើក​ដំបូង។ យើង​ពិត​ជា​រីក​រាយ​ជា​មួយ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ សាំយូអែល»៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទីutes មុន

តាម​វេបសាយ​វៀតណាម Nick Taylor ផ្តល់​ពិន្ទុ​៦.៥/១០​សម្រាប់​កម្ពុជា​យប់​មិញ

សេចក្ដីជូនដំណឹង៨ នាទីutes មុន

កម្មករបេះផ្លែមៀនម្នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង ឈ្នះរង្វាន់ធំ ១២៥ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

សេដ្ឋកិច្ច១០ នាទីutes មុន

ក្រុមហ៊ុន IKEA សម្លឹងឱកាសទីផ្សារពង្រីកការវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រុមហ៊ុនចិន​ចំនួនពីរ មួយ​ជំនាញ​ផលិតអាគុយស្តុកអគ្គិសនី​ ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា

កីឡា២៦ នាទីutes មុន

រាជរដ្ឋាភិបាល​ ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​ ១១ប្រភេទ​កីឡា​សរុប​​ជាង​ ១លាន​ ២សែន​ដុល្លារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម