Connect with us

ជីវិតកម្សាន្ដ

Due Arisara ប្រាប់​ប៉ូលិស​ថា ​មិនបានរត់គេចខ្លួន​ទេ នាងនឹងវិលមកដោះស្រាយឆាប់ៗ

បានផុស

នៅ

លោក​មេធាវី Nitisak Meekhuad បានចេញមុខមកបញ្ជាក់​ថា កូនក្តី​របស់​លោកគឺតារាសម្ដែងថៃនាង Due Arisara មិន​មាន​ចេតនា​រត់​ចេញពី​ប្រទេស​នោះ​ទេ​។ នាងបានសន្យា​ថា​នឹង​ត្រឡប់​មក​វិញឲ្យលឿន​ដើម្បី​ជម្រះ​រាល់​បញ្ហា​និងរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងទ្រព្យសម្បិត្តិដែលខ្ជីគេជាង៦៥លានបាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២០ ខែមីនា លោក Atthachai Chaeng-Arun មេធាវីការពារក្តីឲ្យលោកជំទាវ Maynie Minimay បានផ្តល់សក្ខីកម្មបន្ថែមដល់ក្រុមស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្ទាប់ពីទទួលបានអំណាចមេធាវីពីកូនក្តីរបស់ខ្លួន ដើម្បីដាក់ពាក្យប្តឹង។ តារាសម្ដែង Due Arisara ត្រូវបានចោទប្រកាន់ពីបទកេងបន្លំកាលពីថ្ងៃទី ១១ ខែមីនា ក្នុងករណីខ្ចីអចលនទ្រព្យប្រណីតជាច្រើនដែលមានតម្លៃជាង ៦២ លានបាត ប៉ុន្តែបែរជាលួចយកទ្រព្យដែលខ្ចីទៅបញ្ចាំដោយគ្មានការអនុញ្ញាតពីម្ចាស់។

លោក Atthachai បាននិយាយថា ក្រៅពីការផ្តល់សក្ខីកម្មបន្ថែម។ លោក​ត្រូវ​បាន​លោកជំទាវចាត់​ឲ្យ​ផ្តល់​ភស្តុតាង​បន្ថែម។ ប៉ុន្តែ​​ស្នើ​សុំ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត ដោយសារតែស្ថិតនៅក្រោមការស៊ើបអង្កេត ដំបូង​ឡើយ ករណី​នេះ​ជា​ករណី​ឆបោក។ ប៉ុន្តែ​វា​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​អ្នក​ស៊ើបអង្កេត​ថា​​ តើ​ភ័ស្តុតាង​នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​បទល្មើស​ផ្សេង​ឬ​អត់។ បើ​មាន​នរណា​ម្នាក់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ អាជ្ញាធរ​នឹង​ចេញ​ដីកា​ឲ្យ​ពួកគេ​ទាំង​អស់​គ្នា​ធ្វើ​សេចក្តី​ថ្លែងការណ៍។ ប៉ុន្តែ​បើ​ភាគី​ម្ខាង​ទៀត​យក​វត្ថុ​ដែល​ខ្ចី​មក​វិញ នោះ​បញ្ហា​ចប់​ហើយ។

ចំណែក​ឯ​ លោក​មេធាវី Nitisak Meekhuad មេធាវី​របស់ជនជាប់ចោទបានមានប្រសាសន៍តាមរយៈអ្នកយកព័ត៌មានប៉ុស្តិ៍លេខ៣ថា ថ្ងៃនេះនៅម៉ោង១១៖០០នាទីព្រឹក លោកនឹងជួបជាមួយមន្ត្រីស៊ើបអង្កេតនៅនាយកដ្ឋានទី១ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បី​ដាក់​លិខិត​បញ្ជាក់​ថា កូនក្ដីលោក​មិន​មាន​ចេតនា​ភៀស​ខ្លួន​ទៅ​តៃវ៉ាន់​ទេ។ ដោយសារតែ Dew បានធ្វើដំណើរទៅក្រៅ មុន​ដឹង​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ពេលនេះនាងបានបញ្ជាក់​ថា​អ្នក​នឹង​ត្រឡប់​មក​វិញ​ដើម្បី​ជម្រះ​រាល់​បញ្ហា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

យ៉ាងណាមិញ ទ្រព្យសម្បត្តិដែលតារាស្រីនាង Due Arisara បានខ្ជីពីលោកជំទាវ Maynie ដែលមានតម្លៃជាង ៦២ លានបាត រួមទាំងនាឡិកាដៃ RICHARD MILLE (១៣,៨ លានបាត) ខ្សែក BVLGARI (១៥,២ លានបាត) កាបូប HERMES (២,៨ លានបាត) កាបូប KELLY (៣,៧ លានបាត) និងខ្សែក LOTUS ARTS DE VIVRE (២៦ លានបាត) ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo ថាស្គាល់ Due ជាយូរហើយ តែអត់ដឹងរឿងខ្ចី​របស់ប្រេនៗពីសេដ្ធីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

តម្លៃអង្ករអន្តរជាតិ បន្តធ្លាក់ចុះ​ខ្លាំង ជាមួយការថមថយតម្រូវការសកល

កីឡា៦ នាទីutes មុន

អតី​ត​អ្នក​ហែល​ទឹក Kirsty ក្លាយ​ជា​ស្ត្រី​ទី១​កាន់​តំណែង​​ប្រធានស្ថាប័ន​កីឡា​កំពូល​លើ​លោក

ហែលទឹក
ព័ត៌មានជាតិ១២ នាទីutes មុន

​បរទេស​មួ​យក្រុម​ ហែលទឹក​ចម្ងាយ ១២០ គីឡូ​ម៉ែត្រ ​ពី​ខេត្ត​ស្ទឹងត្រែង ​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ

ព័ត៌មានជាតិ១៤ នាទីutes មុន

ធនាគារ ABA នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម