Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យសិល្បៈបុរាណលោកយាយ គិន យិន រងរបួសដោយសារពស់ចឹកកំពុងព្យាបាលនៅមន្ទីរពេទ្យ

បានផុស

នៅ

ព្រឹទ្ធាចារ្យសិល្បៈផ្នែករបាំបុរាណ ឯកទេសល្ខោនពោលស្រីលោកយាយ គិន យិន បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយសាររងរបួសព្រោះពស់ចឹកថ្មីៗមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងអាយុ ៨៨ឆ្នាំ លោកយាយព្រឹទ្ធាចារ្យសិល្ប:បុរាណលោក គិន យិន បានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីថែរក្សាសិល្បៈផ្នែករបាំពោលស្រី និងបានចែករំលែកផ្ទេរចំណេះដឹងទម្រង់សិល្បៈនេះ ដល់យុវជនជំនាន់ក្រោយដើម្បីបន្តរក្សាដំណែលមរតកសិល្បៈដូនតាខ្មែរ។

គួររំលឹកថា កាលជំនាន់លោកយាយហាត់រៀនឯកទេសល្ខោននេះ មានសិល្បការិនីសរុបចំនួន ២៨រូប មកដល់បច្ចុប្បន្ននេះនៅសល់តែ ២រូបប៉ុណ្ណោះ គឺលោកយាយព្រឹទ្ធាចារ្យជា មុត សម្ដែងជាតួអង្គនាយរោងសព្វថ្ងៃមានព្រះជន្ម ៩៥ឆ្នាំ និងលោកយាយផ្ទាល់ (គិន យិន) សម្ដែងជាតួអង្គយក្សមានព្រះជន្ម ៨៨ឆ្នាំ។

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងលោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងលោក ហ៊ឺ វីរៈ សមាជិករដ្ឋសភា ក៏បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីពេទ្យផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ទិត ថាវរិទ្ធ ក៏បានពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងបានប្រគល់ជូនថវិកាមួយចំនួន ដើម្បីសម្រាលបន្ទុកដល់ការព្យាបាល និងគោរពជូនពរលោកយាយព្រឹទ្ធាចារ្យឆាប់ជាស្បះស្បើយពីរោគាព្យាធិមានសុខភាពល្អប្រសើរឡើងវិញ។

សូមជម្រាមថា យោងតាមឯកសាស្រាវជ្រាវល្ខោនពោល​ស្រី គឺជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បុរាណ​មួយ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​សិល្បៈ​ល្ខោន​ក្បាច់​បុរាណ​ដែរ ទាំង​តន្ត្រី​ប្រគំ​ជូន​ល្ខោនទាំង​សម្លៀក​បំពាក់​សំពត់ អាវ​ស្បៃ មកុដ ក្បាំង ប្រដាប់​ដៃជើង និង​អ្នក​សម្តែង គឺ​សុទ្ធតែ​ស្រី​ទាំងអស់សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ៕ អត្ថបទ៖ ចាន់រ៉ា

ព្រឹទ្ធាចារ្យសិល្ប:បុរាណលោកយាយ គិន យិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម